មកដឹងពីចំនួនដងនៃការរួមភេទទៅតាមអាយុទាំងអស់គ្នា…!
តាមប្រភពពីThe Sun ដែលបានលើកឡើងថា អ្នកជំនាញខាងផ្លូវភេទបានរកឃើញចំនួនដងនៃការរួមភេទ ដែលសមទៅនឹងអាយុសុខភាព ចំណង់ផ្លូវភេទ និងចំណងស្នេហា ។ ការសិក្សាពីវិទ្យាស្ថាន Kinsey…
តាមប្រភពពីThe Sun ដែលបានលើកឡើងថា អ្នកជំនាញខាងផ្លូវភេទបានរកឃើញចំនួនដងនៃការរួមភេទ ដែលសមទៅនឹងអាយុសុខភាព ចំណង់ផ្លូវភេទ និងចំណងស្នេហា ។ ការសិក្សាពីវិទ្យាស្ថាន Kinsey…
តាមប្រភពពីThe Sun ដែលបានលើកឡើងថា អ្នកជំនាញខាងផ្លូវភេទបានរកឃើញចំនួនដងនៃការរួមភេទ ដែលសមទៅនឹងអាយុសុខភាព ចំណង់ផ្លូវភេទ និងចំណងស្នេហា ។ ការសិក្សាពីវិទ្យាស្ថាន Kinsey ស្តីពីការរួមភេទ ការបន្តពូជ និងយេនឌឺ បានប្រាប់ពីចំនួនដងនៃការរួមភេទ ទៅតាមអាយុរបស់បុគ្គលនីមួយៗ ។
នៅក្នុងចន្លោះអាយុ១៨ ទៅ២៩ឆ្នាំ ជាមធ្យម អាចរួមភេទបាន១១២ដងក្នុងមួយឆ្នាំ ។ អ្នកដែលមានអាយុពី៣០ ទៅ៣៩ឆ្នាំ អាចរួមភេទបានជាមធ្យម៨៦ដងក្នុងមួយឆ្នាំ ដែលគិតឱ្យស្រួលទៅ គឺតិចជាង២ដងក្នុងមួយអាទិត្យ ។ សម្រាប់អ្នកអាយុពី៤០ទៅ៤៩ឆ្នាំ អាចរួមភេទបាន៦៩ដងក្នុងមួយឆ្នាំ។
យោងតាមលទ្ធផលនៃការស្រាវជ្រាវ គេសង្កេតឃើញថា ចំនួនដងនៃការរួមភេទ គឺធ្លាក់ចុះទៅតាមការកើនឡើងរបស់អាយុ ។ តែវាមិនមែនមានន័យថា កាន់តែចាស់ កាន់តែអស់ចំណង់ផ្លូវភេទនោះទេ ។ នេះគឺមកពីកត្តាស្ត្រេស និងការកើនឡើងនូវទំនួលខុសត្រូវ ។
គួរបញ្ជាក់ថា ការសិក្សានេះ បានបោះផ្សាយនៅដើមឆ្នាំនេះ ក្នុងអត្ថបទស្តីពីការស្រាវជ្រាវពីផ្លូវភេទ ដែលពិសោធន៍ទៅលើមនុស្សអាយុលើស៤០ឆ្នាំ ចំនួន១.១៧០នាក់ ។ ពួកគេត្រូវបានសុំឱ្យឆ្លើយសំណួរលើក្រដាសរយៈពេលដាច់ពីគ្នា១០ឆ្នាំម្តង ស្តីពីចំនួនដងនៃការរួមភេទរបស់គេ ។ ជាលទ្ធផលគឺគេទាញជាសេចក្តីសន្និដ្ឋានដូចខាងលើ ។ ជាចុងក្រោយ វាគ្មានចំនួនណាជាក់លាក់នោះទេ ដោយសារតែវាអាស្រ័យទៅលើមនុស្សរៀងៗខ្លួន ។
ចែករំលែកព័តមាននេះ