ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ​ប​នាយក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​កោតសរសើរ​សម្តេច​តេ​ជោ​ពី​ប្រវត្តិ​រំដោះជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧ​ប​នាយក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​កោត​ស​សើរ​ចំពោះ​ស្នាដៃ​នៃ​ប្រវត្តិ​តស៊ូ​រំដោះជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ដំបូង​ឡើយ​មាន​តែ​មនុស្ស​៥​នាក់​ប៉ុណ្ណោះ​។ ការ​កោតសរសើរ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ឧ​ប​នាយក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​កោត​ស​សើរ​ចំពោះ​ស្នាដៃ​នៃ​ប្រវត្តិ​តស៊ូ​រំដោះជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ដំបូង​ឡើយ​មាន​តែ​មនុស្ស​៥​នាក់​ប៉ុណ្ណោះ​។ ការ​កោតសរសើរ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នៅ​វិ​មា​សន្តិភាព ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ឧបនាយករដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ​លោក Prawit Wongsuwon បាន​ជ​ម្រា ប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី​ជំនួប​កន្លង​មក​ថ្មី​ៗ​រវាង​លោក​ផ្ទាល់​ជាមួយ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ ដែល​ផ្តោត​លើ​បញ្ហា​ព្រំដែន​សន្តិសុខ រួម​ទាំង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​មានការ​ពិភាក្សា​ដោយ​រលូន ។

ទាំង​បញ្ហា​សន្តិសុខ និង​ការ​ព្រួយបារម្ភ​ផ្សេង​ៗ​ទៀត​នៅ​តាម​ព្រំដែន គឺ​ពុំ​មាន​បញ្ហា​អ្វី​ចោទ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​លោក Prawit Wongsuwon ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ដំណើរ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​រំដោះជាតិ​របស់​សម្ដេច​តេ​ជោ​ដែល​នៅ​ពេល​នោះ គឺ​ចាប់ផ្ដើម​ពី​មនុស្ស​តែ​៥​នាក់​ប៉ុណ្ណោះ រហូត​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល ។ ហើយ លោក​ក៏​បាន​ស្វែង​យល់​បន្ថែម​ផង​ដែរ​តាម​រយៈ​ចម្លាក់ និង​ពិ​ព័រ​ណ៌​អំពី​ដំណើររឿង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក​សន្តិភាព​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ ។

ក្នុង​ជំនួប​នោះ​ដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក Prawit Wongsuwon ដែល​បាន​មក​កម្ពុជា​បានឃើញ​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស ហើយ​បាន​ទៅ​ទ ស្សនា​វិមាន​ឈ្នះ​-​ឈ្នះ ដែល​ទីនោះ គឺជា​កន្លែង​តម្កល់​នូវ​ឯកសារ​ប្រវត្តិ​នៃ​ដំណាក់កាល​នីមួយ​ៗ នៅ​ក្នុង​ដំណើរការ​រំដោះប្រទេស​កម្ពុជា​ពី​របប​ខ្មែរក្រហម ។
ពិ​ព័រ​ណ៌ និង​រូបចម្លាក់​នៅ​តាម​ជញ្ជាំង​វិមាន គឺ​បាន​បង្ហាញ​នូវ​តួអង្គ​សំខាន់​ៗ​នានា​ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ដំណើរការ​រំដោះប្រទេស និង​កសាង​សន្តិភាព​សម្រាប់​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ចំពោះ​កិច្ច​ពិភាក្សា​កន្លង​មក​ថ្មី​ៗ​រវាង​គណៈកម្មការ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​រូប​លោក Prawit តំនាង​អោយ​ភាគី​ប្រទេស​ថៃ​ជាមួយនឹង​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ដែល​តំណាង​អោយ​ភាគី​កម្ពុជា ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ផង​ដែរ​ថា គណៈកម្មការ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​ព្រំដែន​ដែល​ជា​កត្តា​ដ៏​សំខាន់​បំផុត​សម្រាប់​បម្រើ​ឲ្យ​ពាណិជ្ជកម្ម ទេសចរណ៍ ជា​ពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ជិត​ស្និទ្ធ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ