ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើដ៏ស្លុយ​…បង្ករួចស្កប់ មក​សំងំ​ដេក​​​​​​ធ្វើមិនដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ទួលសង្កែ​ទី​២ ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់បន្ទាប់​ពី​ជន​នេះ ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​សម្រេច រួច​ទៅ​សម្ងំ​ដេក​នៅ​ក្នុងបន្ទប់​ជួល​របស់​ក្មួយធ្វើមិនដឹង ។ ជន​នេះ ​បាន​ត្រូវ​នគរបាល​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី១២…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ទួលសង្កែ​ទី​២ ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់បន្ទាប់​ពី​ជន​នេះ ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​សម្រេច រួច​ទៅ​សម្ងំ​ដេក​នៅ​ក្នុងបន្ទប់​ជួល​របស់​ក្មួយធ្វើមិនដឹង ។ ជន​នេះ ​បាន​ត្រូវ​នគរបាល​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី១២ កុម្ភៈ នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​ម្តាយ​ក្មេង​ស្រី​បាន​ប្តឹង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍​ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​ខាងលើ​ឈ្មោះ សុខ វែង អាយុ​៣៣​ឆ្នាំ ជា​កម្មករ ស្នាក់​នៅផ្ទះ​ជួលក្នុង​​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​នៅផ្ទះ​តែ​ម្នាក់ឯង និង​កំពុង​លេង​ទូរ​​ស័ព្ទ ។ ឯ​ជនសង្ស័យ​ដែល​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​និង​ស្នាក់​នៅផ្ទះ​ក្មួយ​ក្បែរ​កន្លែង​កើតហេតុ​ មក​រក​សុំ​ខ្ទឹម.សក៏​បាន​ចូលទៅ​ក្នុង​បន្ទប់​ក្មេង​ស្រី​ចាប់​ខ្ទប់មាត់​ និង​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់រំលោភ​ក្មេង​ស្រី​រួច ជន​នេះ​ក៏​បាន​ដើរ​ចេញពី​បន្ទប់ ទៅ​សម្ងំ​ដេក​ក្នុង​បន្ទប់​របស់​ក្មួយ​នៅ​ក្បែរ​នោះ ។ លុះ​ពេល​ម្តាយ​ក្មេង​ស្រី​មក​ដល់ ក៏​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​ឡើង ហើយ
​នាំ​គ្នា​ទៅ​ចាក់សោ​បន្ទប់​ដែល​ជន​នេះ​ស្នាក់​នៅ​ពី​ក្រៅ ទើប​ប្តឹង​នគរបាល​ប៉ុស្តិ៍ ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ