ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញការដេកបាន​ជួយ​ដល់​ប្រព័ន្ធរាង​កាយ​ល្អដល់​ម្ល៉ឹងផង

5 ឆ្នាំ មុន

តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា ដំណេក​បាន​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាង​កាយ ប្រឆាំង​នឹង​វីរុស​ និង​កោសិកា​មហារីក នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​សង្កេត​ទៅ​លើ​កោសិកា…

តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា ដំណេក​បាន​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាង​កាយ ប្រឆាំង​នឹង​វីរុស​ និង​កោសិកា​មហារីក នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​សង្កេត​ទៅ​លើ​កោសិកា T ដែល​ជា​កោសិកា​ទៅ​ភ្ជាប់​ខ្លួន​នឹង​កោសិកា​ឆ្លង​រោគដើម្បី​សម្លាប់វា ក្នុង​អ្នក​ដែល​ស្ម័គ្រចិត្ត​មក​ដេក និងអ្នក​ដែល​មិន​ដេក​ពេល​យប់​ទាល់តែ​សោះ​ ។

អ្នក​ដែល​បាន​ដេក​ពេញលេញ មាន​កម្រិត​សារធាតុ​ប្រូតេអ៊ីន​គ្រប់គ្រាន់ សម្រាប់​ឱ្យ​កោសិកា T កាន់តែ​រឹង​មាំ​ ។ លោក​វេជ្ជបណ្ឌិត Luciana Besedovsky ដែល​ជា​អ្នក​សហការ​ស្រាវជ្រាវបាន​ប្រាប់​ថា «​ការ​រក​ឃើញ​របស់​យើងបង្ហាញ​ថា ដំណេក​មាន​ឥទ្ធិពល​ក្នុង​ការ​ពង្រឹង​ការ​ឆ្លើយ​តប​របស់​កោសិកា T​ ។ វា​ខុស​គ្នា​ទៅ​នឹង​អ្នក​ដេក​មិន​គ្រប់ ដែល​មាន​ជំងឺ​​ធ្លាក់​ទឹកចិត្ត ស្ត្រេ​ស​ជា​ប្រចាំ អាយុ​កាន់តែ​ចាស់ និងធ្វើការ​ពេល​យប់​» ។

ការ​សិក្សា​នេះ​ បាន​បោះផ្សាយ​នៅ​ក្នុង Journal of Experimental Medicine ដែល​បាន​ពន្យល់​ពី​ការ​ប្រឆាំង​នឹង​ជំងឺ​​តាម​រយៈ​ការ​ទទួលទានដំណេក​ ។

អត្ថបទសរសេរ ដោយ