ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​​អាហារ​មាន​​ខ្លាញ់​ច្រើន​​អំឡុង​​ពេល​​​ពពោះ​​អាច​បង្កើន​​​​អត្រា​កូន​ស្លា.ប់​​​ក្នុង​ផ្ទៃ​

10 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ទទួល​ទាន​អាហារ​សម្បូរ​​​ខ្លាញ់​ច្រើន​ពេក​ ប្រឈម​នឹង​អត្រា​កូន​​ស្លា.ប់​ក្នុង​ផ្ទៃក​ម្រិត​​ខ្ពស់​ ។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវមក​ពី​​សាកល​វិទ្យា​ល័យ​Oregon Health& Science University​បាន​ពន្យល់​ថា ទទួល​ទាន​អាហារ​មាន​ខ្លាញ់​ច្រើន​​ធ្វើឱ្យ​​ការចរាចរ​ឈាម​​ពី​ម្តាយ​ទៅ​កូន​តាម​រយៈ​​​ទង​​សុក(សរីរាង្គ​បណ្តោះអាសន្នចិញ្ចឹមគភ៌)ថយ​ចុះ​ ​បង្កើន​

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ទទួល​ទាន​អាហារ​សម្បូរ​​​ខ្លាញ់​ច្រើន​ពេក​ ប្រឈម​នឹង​អត្រា​កូន​​ស្លាប់​ក្នុង​ផ្ទៃក​ម្រិត​​ខ្ពស់​ ។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវមក​ពី​​សាកល​វិទ្យា​ល័យ​Oregon Health& Science University​បាន​ពន្យល់​ថា ទទួល​ទាន​អាហារ​មាន​ខ្លាញ់​ច្រើន​​ធ្វើឱ្យ​​ការចរាចរ​ឈាម​​ពី​ម្តាយ​ទៅ​កូន​តាម​រយៈ​​​ទង​​សុក(សរីរាង្គ​បណ្តោះអាសន្នចិញ្ចឹមគភ៌)ថយ​ចុះ​ ​បង្កើន​អត្រា​ប្រឈម​នឹង​ការ​រលាក​សុក​ហើយ​​​​​​​ប្រឈមខ្ពស់​នឹង​ការ​ស្លាប់កូន​​ក្នុង​ផ្ទៃ ​។

ទោះ​ជា​យ៉ាង​ណា​លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​ អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ពិ​សោធ​តែ​ទៅ​លើ​សត្វស្វា​ជប៉ុន​មួយ​ប្រភេទ​ដែល​មាន​រចនា​សម្ព័ន្ធ​សុក​ស្រដៀង​មនុស្ស​តែ​ប៉ុណ្ណោះ​ពោលគឺ​មិន​ទាន់​បាន​ធ្វើ​ពិ​សោធ​លើ​មនុស្ស​នៅ​ឡើយ​ទេ ។ការ​ពិ​សោធ​បាន​បង្ហាញ​ថា ស្វា​ដែល​គេឱ្យ​​​​ស៊ី​អាហារ​មាន​ខ្លាញ់​ច្រើន​នោះ​ការ​ចរាចរ​ឈាម​ពី​ស្បូន​ទៅ​សុក​មាន​ការ​ថយ​ចុះ​ដល់​ទៅ៥៦%​។ លើស​ពី​នេះ​ ស្វា​ញី​ទាំង​នោះ​​រលាក​ក្នុង​សុក​ទៀត​ផង​ ។ ​

វេជ្ជ​បណ្ឌិត​Antonio Friasអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បានថ្លែងថា​៖ ​«ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ អាហារ​ទទួល​ទាន​របស់​ម្តាយ​​ក្នុង​​អំ​ឡុង​ពេល​មាន​គភ៌​ជះ​​ឥទ្ធិពល​យ៉ាង​ខ្លាំង​បំ​ផុត​ទៅ​លើ​ការ​អភិ​វឌ្ឍ​​​​សុក​និង​គភ៌​ ។​ ពពួក​អាហារ​ដែលសម្បូរ​​ដោយ​កាឡូ​រី​និង​ខ្លាញ់​ច្រើន​ផ្តល់​ផល​អវិជ្ជ​មាន​ទៅ​លើ​មុខ​នាទី​សុក ​និង​ជា​សត្រូវ​ចំពោះ​គភ៌​ ហើយ​​​ជា​លទ្ធផល​គឺ​​ធ្វើ​ឱ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​»។

យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​ពិនិត្យ​ដំ​ណើរ​ដែល​អាហារសម្បូរ​ខ្លាញ់​ច្រើន​បន្ថយ​ការ​ចរាចរ​ឈាម​ចេញ​ពី​​ស្បូន​ ។ គួរ​កត់សម្គាល់​​ថា ការសិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​កាល​ពី​លើក​មុន​សុទ្ធ​តែ​បាន​រក​ឃើញ​ពី​ភាព​ស្មុគ​ស្មាញ​អំ​ឡុង​ពេល​មាន​គភ៌ (រាប់​ចាប់​តាំង​ពី​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​) ថា​មាន​ការ​ទាក់​ទង​គ្នា​ជា​មួយ​​​សុក​ដែល​ត្រូវ​បាន​បំ​ផ្លាញ​ ៕