ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំប៉ី​ខ្មៅ ត្រូវ​ចៅក្រម​បង្គាប់​ឱ្យ​អនុរក្ស​គុក​ព្រៃ​ស​នាំ​ខ្លួន​មកសាកសួរ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នេះ​ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​ជនជាប់សង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នេះ​ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​ជនជាប់សង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ ជា​ជន​ភេទ​ទី​៣ យក​មក​សាកសួរ​ឡើង​វិញ​ដែល​ជាប់​ពាក់​ព័ន្ធ​ជុំវិញ​សំណុំរឿង​បទ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​»​នោះ ។

គួរ​បញ្ជាក់​ថា ចំប៉ី​ខ្មៅ ត្រូវ​បាន​លោក ពេជ្រ វេជ្ជ​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​រួច​មក ។

ជនសង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ ភេទ​ទី​៣ មាន​អាយុ​២៣​ឆ្នាំ កើត​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ដែល​ជា​ជនសង្ស័យ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​រឿង​ជេរ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ។

គួរ​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ត្រូវ​បាន​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​» តាម​មាត្រា​៤៩៤ និង​៤៩៦ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ដែល​តាម​មាត្រា​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែកុម្ភៈ នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ដោយ​អង្គហេតុ​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ចំប៉ី​ខ្មៅ កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​យប់ ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​ចំណុច​មុខ​ព្រះ​បរមរាជវាំង ចំប៉ី​ខ្មៅ បាន​បង្ហោះ​សារ​ជា​វី​ដេ​អូ និង​អក្សរ​លើ​ទំព័រ​ហ្វេ​សស​ប៊ុ​ក​ដែល​ឈ្មោះ ចំប៉ី​ខ្មៅ Chompey Khmoa ថា ជូន​ទៅ​ពូជ​អា​ខ្មែ​រតិ​រិ​ច្ឆា​ន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន​តាម​ផ្លូវ និង​មាន​ភ្ជាប់​ឃ្លី​ប​វី​ដេ​អូ​មាន​រយៈពេល​១​នាទី​៥៣​វិនាទី ដោយ​ជេរ​ទៅ​លើ​ក្រុម​ជន​បង្ក ដែល​បាន​ខោក​ក្បាល​ខ្លួន​៦​ក្រ​ញ៉​នោះ ។

ក្រោយ​ពេល​មាន​បង្ហោះ​សារ​វី​ដេ​អូ​ខ្លី​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើ​ភាសារ​ដៀល​ត្មេះ​ពូជសាសន៍​ជាតិខ្មែរ​ធ្ងន់​ៗ​ក៏​មាន​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ប្រតិកម្ម​តបត​វិញ ដោយ​មានការ​ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​នេះ​ឲ្យ​ខាង​តែ​បាន​ដើម្បី​នាំ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ឲ្យ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ