ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ប៉ា​ហ្សេ​រ៉ូ​បុក​ម៉ូតូ​ស្លាប់​ពីរ​នាក់ ប្តី​ប្រពន្ធ​នៅ​ស្រុ​ក​​ក្រគរ

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ប្តីប្រពន្ឋ២នាក់​បាន​ស្លាប់​ភ្លាមៗ ដោ​យ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពី​ថៃ្ងទី៨ មីនា ឆ្នាំ​២០១១ ។ ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង​នៅ​វេលាម៉ោង​៣​និង​១៥​នាទីរសៀល ថ្ងៃទី៨ មីនា លើផ្លូវជាតិលេខ៥ ត្រង់ចំណុច​ភូមិ​ទទឹង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់។

តាម​ប្រភព​ពី​លោក​វរ​សេនីយ៍​ត្រី ឡែន សុង អធិ​ការ​ស្រុក​ក្រគរ បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ឈ្មោះ​សេង លី អាយុ​៥៤​ឆ្នាំ ជាប្តី ហើយឈ្មោះ​ម៉ោល សុភាព អាយុ​៤៨​ឆ្នាំ ជា​ប្រពន្ធ បានបើកម៉ូតូ​ធុន​កូរ៉េ C100 គ្មានស្លាក​លេខពណ៌ក្រហម ​ក្នុង​ទិស​ដៅ​ពីកើតទៅលិច លុះ​មកដល់ចំណុចកើតហេតុ ស្រាប់តែមាន​រថយន្ត​ប៉ាហ្សេ​រ៉ូ១គ្រឿងពណ៌ស ពាក់​ស្លាកលេខ​ភ្នំពេញ 2F-4736 ក្នុង​ទិសដៅ​ច្រាស​គ្នាបានរេ​ចង្កូត​ទៅ​បុកម៉ូតូនៅខាងឆ្វេងដៃ ជាចំណែករបស់ម៉ូតូ បណ្តាលឲ្យ​អ្នក​បើកបរ​ម៉ូតូ និងអ្នកជិះពីក្រោយ​ម្នាក់ស្លាប់ភ្លាមៗនៅនឹង​កន្លែង​កើតហេតុ ។

លោកអធិការនគរបាលស្រុកក្រគរ ​បន្ត​ថា ក្រោយ​ពេលកើតហេតុ​​អ្នក​បើក​បរ​រថយន្ត​បង្ក​បាន​​ព្យា​យាម​បើក​រត់​រហូតដល់ខេត្តកំពង់ឆ្នាំង ទើប​​សមត្ថ​កិច្ច​ចាប់​ឃាត់​បាន ចំណែកឯ​ម្ចាស់​រត់​គេច​ខ្លួន។ រថយន្ត និង​ម៉ូត​ត្រូវ​បាន​យក​មក​កាន់​ការិយា​ល័យ​នគរ​បាលចរា​ចរណ៍​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល ដើម្បី​បំពេញ​បែប​បទតាមនីតិវិធី។ ចំណែក​ឯ​សព​ប្រគល់ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕