ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​ទម្លាប់​រស់​​នៅ​៥​ចំណុច​​​កាត់​បន្ថយ​ភាគ​​រយ​កើត​ជំ​ងឺ​​ទឹក​នោម​ផ្អែម​​ប្រភេទ​​២

10 ឆ្នាំ មុន

របាយ​​ការណ៍​នៃ​ការ​សិក្សាថ្មី​​​មួយ​បាន​​បង្ហាញ​​ថា​​​ គេ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​បាន​ដល់​ទៅ​៨០​ភាគ​រយដោយ​គ្រាន់​តែ​អនុវត្ត​ទម្លាប់​នៃ​​ការ​រ​ស់​នៅ​​ប្រ​ចាំ​ថ្ងៃ​៥​ចំណុច​ប៉ុណ្ណោះ ។​ ​​របាយ​ការណ៍​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​របស់​អាមេរិកបាន​បង្ហាញ​ថា ​ ទម្លាប់​នៃ​ការរស់នៅ​ទាំង​៥​ចំណុច​នោះ​មាន​ដូចជា ៖

១-របបអាហារ  (បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ  សាច់​ត្រី ជា​ពិ​សេស​ត្រី​សម្បូរ​ខ្លាញ់ … )
២- ការ​ហាត់​ប្រាណ  (យ៉ាង​តិច​៣០​នា​ទី​ក្នុង​មួយ​ថ្ងៃ )
៣- រក្សា​ទម្ង​ន់​ខ្លួន​ឱ្យនៅ​ថេរ​ក្នុង​កម្រិ​ត​ធម្មតាសមាមាត្រ​ទៅ​នឹង​កម្ពស់​
៤- ការ​មិន​ជក់​បារី​
៥-ការ​មិន​ផឹក​ស្រា​

​ក្រុម​វេជ្ជ​បណ្ឌិត​បាន​ដឹង​ជា​យូ​រ​មក​ហើយ​ថា ទម្លាប់​អា​ក្រក់មួយ​ចំ​នួន​តួ​យ៉ាង​ដូចជា ​ជក់​បា​រី ផឹក​ស្រា​និង​ទទួល​ទាន​​អាហារ​ដែល​មិន​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខភាព ​គឺ​ជា​ឱសថ​ជួយ​បង្កើន​អត្រា​ប្រឈម​នឹង​ជំ​ងឺ​កាន់​តែ​ខ្ពស់​ ។ នៅ​ក្នុង​ការ​សិក្សា​ថ្មី​ដែល​បាន​ពិ​សោធ​លើ​មនុស្ស​ប្រុស-​ស្រី​មាន​សុខភាព​ល្អ​២០ម៉ឺននាក់​ អាយុ​ពី​៥០​ទៅ​៧១ឆ្នាំ​ និង​បាន​ចំ​ណាយ​ពេល​អស់​១១​ឆ្នាំ​បង្ហាញ​ទៀត​ថា នៅ​ក្នុង​ទម្លាប់​​រស់​នៅ​ទាំង​៥ចំណុច​ខាង​ដើម ទម្លាប់​ទី​៣(រក្សា​ទម្ង​ន់​ខ្លួន​ឱ្យ​នៅ​ថេរ​ក្នុង​កម្រិ​ត​ធម្មតា​)​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​បំ​ផុត​លើ​ការ​កាត់​បន្ថយហានិភ័យ​ពី​​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ។

​អ្នក​ដឹក​នាំ​កា​រ​ស្រាវ​ជ្រាវ​ សាស្ត្រា​ចារ្យ​Jared Reisមក​ពី​វិទ្យា​ស្ថាន​រោគបេះ​ដូង សួត​និង​ឈាម​រដ្ឋ​ម៉ារីលែន​ សហរដ្ឋ​អា​មេរិក​បញ្ជាក់​ថា ៖«នេះ​គឺ​ជា​ដំ​ណឹង​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ ។ ប៉ុន្តែ​វា​បាន​បង្កប់​នូវ​ភាព​ស្មុគស្មាញ​យ៉ាង​ច្រើន​សម្រាប់​ឱ្យ​​េគ​​ចាប់​អនុ​វត្ត​តាម​វិធី​ទាំង​៥​នេះ​។ ទោះ​ជា​យ៉ាង​ណា​  គេ​នៅ​តែ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​បាន​ដោយ​ការ​ចាប់​ផ្តើម​ប្រើ​ប្រាស់​ទម្លាប់​រស់​នៅ​ទាំង​៥​នេះ​ ៕