ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចូលសង្គ្រោះបន្ទាន់…ក្រោយឆ្កែម៉ាប់ៗនេះហក់ទទួលស្វាគមន៍

5 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​អាយុ​៦៣​ឆ្នាំ​ម្នាក់ បាន​ដួល​សន្លប់​បាក់ឆ្អឹង​កញ្ចឹង.ក ក្រោយ​ពី​ត្រូវ​ឆ្កែ​របស់​ខ្លួន​ទទួល​ស្វាគមន៍​ហក់​ពីលើ​ផ្ទះ​ជាន់​ទី​មួយ មក​ចំ​ពីលើ​ពេញ​មួយ​ទំហឹង​ ។ លោក Li…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​អាយុ​៦៣​ឆ្នាំ​ម្នាក់ បាន​ដួល​សន្លប់​បាក់ឆ្អឹង​កញ្ចឹង.ក ក្រោយ​ពី​ត្រូវ​ឆ្កែ​របស់​ខ្លួន​ទទួល​ស្វាគមន៍​ហក់​ពីលើ​ផ្ទះ​ជាន់​ទី​មួយ មក​ចំ​ពីលើ​ពេញ​មួយ​ទំហឹង​ ។ លោក Li បាន​មក​ផ្ទះ​វិញ​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ វិញ ក្រោយ​ពី​ទៅ​លេង​គ្រួសារ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ ។

ពេលនោះ គ្រាន់តែ​លោក​មក​ដល់​​ភ្លាម ក៏​ត្រូវ​ឆ្កែ​របស់​គាត់​ដែល​ជា​ពូជ Husky បាន​ព្រុស​​ទទួល​ស្វាគមន៍​ពី​ជាន់​ទី​មួយ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាន​លោត​ចុះ​ពី​ជាន់​ទី​មួយ​មក​​លើ​ម្ចាស់​របស់​វា ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ​។

ជាមួយនឹង​ទម្ងន់​ដល់​ទៅ​៣០​គីឡូក្រាម Husky ដ៏​គួរ​ឱ្យ​ស្រឡាញ់​មួយ​នេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​របស់​វា​សន្លប់​បាន​ស្មារតី និងត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Chenzhou ខេត្ត Hunan ដែល​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា ឆ្អឹង​កងក​របស់​លោក Li បាន​បាក់ ខណៈ​ដែល​ឆ្អឹង​កង​ខ្នង​ត្រូវ​បាន​ភ្លាត់​។ គេ​ក៏​បាន​ធ្វើការ​វះកាត់​ជូន​ភ្លាម​។

ពេល​កំពុង​ដេក​លើ​គ្រែពេទ្យ លោក Li និយាយ​ថា​ មិន​បាន​ប្រកាន់​ឆ្កែ​របស់​ខ្លួន​នោះ​ទេ​។ តែ​លោក​នឹង​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ក្រោយ​ ។

អត្ថបទសរសេរ ដោយ