ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​អាច​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ដូច​បុគ្គលិក​វិស័យ​ឯកជន និង​មន្ត្រីរាជការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ជីវភាព​ក្រីក្រ​អាច​នឹង​មាន​ប្រាក់​សោធន​និវត្តន៍​ដូច​ជា បុគ្គលិក​វិស័យ​ឯកជន និង​មន្ត្រីរាជការ​សាធារណៈ​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ។ ការ​ប្រកាស​ឲ្យ​ដឹង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ច្បាប់​មួយ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ជីវភាព​ក្រីក្រ​អាច​នឹង​មាន​ប្រាក់​សោធន​និវត្តន៍​ដូច​ជា បុគ្គលិក​វិស័យ​ឯកជន និង​មន្ត្រីរាជការ​សាធារណៈ​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ។

ការ​ប្រកាស​ឲ្យ​ដឹង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ច្បាប់​មួយ ដើម្បី​ផ្តល់​ប្រាក់​សោធន​និវត្តន៍​ដល់​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ឯកជន​ឲ្យ​ដូចនឹង​មន្ត្រីរាជការ​ផង​ដែរ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិ​សញ្ញាបត្រ​ដល់​និស្សិត ថ្នាក់​បរិញ្ញាបត្រ​រង និង​បរិញ្ញាបត្រ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​នេះ​រាជរដ្ឋាភិបាល​នឹង​មាន​គោលនយោបាយ​មួយ គឺ​ផ្តល់​ប្រាក់​ដល់​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​នឹង​ទួ​ទល​បាន​ទឹកប្រាក់​ឧ​ត្ថ​ម្ភ​ក្នុង​រយៈពេល​២​ឆ្នាំ​ឡើង​ទទួល​បាន​ប្រាក់​ចំនួន​១៩០​ដុល្លារ ។

លោក​បាន​បញ្ជាក់​ថា «​នេះ​ជា​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល ហើយ​គោលនយោបាយ​នេះ​មិន​ថប​ថយក្រោយ​ទេ គឺ​បន្ត​ទៅ​មុខ​រហូត ។ នេះ​ជាន​យោ​បោយ​ថ្មី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​បងប្អូន​កម្ម​ដែល​សម្រាលកូន​បាន​រយៈពេល​៩០​ថ្ងៃ (​បី​ខែ ) មាន​ប្រាក់ ១២០% ដែល​នៅ​លើក​លោក​នេះ​អត់​មាន​ទេ​» ។ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​អតីតភាព​រយៈពេល​៦​ខែ​សម្រាប់​ឆ្នាំ​២០១៩​នេះ ហើយក​ក្តា​នេះ​ក៏​បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ជូន​កម្មករ​ផង​ដែរ តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ យើង​ក៏​កំពុង​តែ​បង្ក​ឲ្យ​មានការ​ទូរ​ទាត់​ប្រាក់​អតីតភាព បើក​ជូន​កម្មករ​រយៈពេល​៦​ខែ​ម្តង ដោយ​មិន​ចាំបាច់​ទុក​រយៈពេល​យូរ​ទេ ។ ហើយ​អតីតភាព​ដែល​មាន​តាំងពី​មុន​មក​ក៏​មានការ​ទូរ​ទាត់​ជា​បណ្តើរ​ៗ​កុំ​មាននៅ​សល់ ។

អី​ញ្ចឹ​ង​ទេ​បងប្អូន​អ្នកធ្វើការ​ទាំងអស់​ពិសេស​នោះ​បងប្អូន​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ឯកជន​មាន​ក្តី​សង្ឃឹម​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា គោលនយោបាយ​នេះ​ក៏​បាន​កាត់​បន្ថយ​កូដកម្ម​បាតុកម្ម​នៅ​តាម​បណ្តា​រោងចក្រ​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​មាន​របប​សោធន​និវត្តន៍ (​ប្រាប់​សោធន​និវត្ត​) ដូច​ជា មន្ត្រីរាជការ​សាធារណៈ​ដែរ ។

លោក​គូសបញ្ជាក់​ថា «​មិន​ត្រឹមតែ​វិស័យ​ឯកជន​ទេ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​បញ្ហា​ជីវភាព​ក៏​អាច​នឹង​មាន​ប្រាក់​សោធន​និវត្តន៍ ។ អី​ញ្ចឹ​ង​ទេវា​នឹង​ធ្វើ​ឲ្យ​សង្គម​មួយ​ដែល​សមធម៌​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​អះអាង​ថា នៅ​ក្នុង​សម័យ​សម្តេច​តេ​ជោ​ហ៊ុន សែន មិន​មានការ​បែងចែក​ឬ​ប្រកាន់​វិស័យ​ឯកជន និង​សាធារណៈ​នោះ​ទេ ។
លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ដើម្បី​ធ្វើការ​ប្រែក្លាយ​ប្រទេស​ឲ្យ​មាន​ប្រាក់​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​យ៉ាងណា​ក្តី​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង ដើម្បី​សម្រេច​បាន​ក្នុង​អភិវឌ្ឍន៍​ប្រទេស និង​គោលនយោបាយ​នោះ​ចាំបាច់​បំផុត គឺ​ត្រូវការ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ