ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ក្នុង​សង្គម​គ្រួសារ​ទុកដូចជា​បញ្ហា​សាសនា​ដែរ

5 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​សម្តែង​អំពី​ទុក្ខទោស​នៃ​ជីវិត​គ្រួសារមាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ណាស់ ដែល​ទោស​ធំ​ជាងគេ​គឺ​កិលេស​កាម​ក៏​មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្តី​ស​ង្អៀ​ត​ចង្អល់​ក្តៅក្រហាយ​ច្រើន ។ ត្រង់​សេចក្តី​នេះ​មិនមែន​ថា ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ក្នុង​រឿង​នេះ​ទេ ព្រះពុទ្ធ​សាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់ ឲ្យ​តែ​អ្នក​ទាំងឡាយ​នោះ​ព្រម​ឃើញ​ថា…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​សម្តែង​អំពី​ទុក្ខទោស​នៃ​ជីវិត​គ្រួសារមាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ណាស់ ដែល​ទោស​ធំ​ជាងគេ​គឺ​កិលេស​កាម​ក៏​មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្តី​ស​ង្អៀ​ត​ចង្អល់​ក្តៅក្រហាយ​ច្រើន ។

ត្រង់​សេចក្តី​នេះ​មិនមែន​ថា ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ក្នុង​រឿង​នេះ​ទេ ព្រះពុទ្ធ​សាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់ ឲ្យ​តែ​អ្នក​ទាំងឡាយ​នោះ​ព្រម​ឃើញ​ថា កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​ធំ​ពិតប្រាកដ​ក្នុង​ជីវិត ព្រម​ឃើញ​ថា កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​ពិតប្រាកដ​នឹង​ខ្លួនឯង​ទៅ​បាន​សុខ​ហើយ ។

ដូចនេះ​ដើម្បី​រំលត់ទុក្ខ​ក្នុង​គ្រួសារ ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​ជា​គំនិត​៤ ចំណុច​សម្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ទាំងឡាយ​គឺ សច្ចៈ ទមៈ ខ​ន្តិ ចាគៈ ។

បើ​គ្រួសារ​ណា​យក​គោល​ធម៌​៤​ប្រការ​នេះ​ធ្វើ​ជា​ច្បាប់​វិន័យ​សម្រាប់​គ្រប់គ្រង​ផ្ទះ គ្រួសារ​នោះ​នឹង​បញ្ចៀស​នូវ​បញ្ហា​ផង​ទាំងពួង​បាន ពិសេស​គឺ​ការ​រស់នៅ​ដោយ​ការ​មិន​ទុកចិត្ត​គ្នា ហើយ​សុភមង្គល​នៃ​គ្រួសារ​ប្រាកដជា​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន ។

ប៉ុន្តែ​បើ​ក្នុង​ករណី​នៅ​តែ​រស់នៅ​មិន​ចុះសម្រុង​គ្នា ព្រះពុទ្ធ​សាសនា​ក៏​ឲ្យ​សេរីភាព​សម្រាប់​ជ្រើសរើស​ជីវិត​ក្នុង​ការ​រស់នៅ​ដែរ មិនមែន​ចេះ​តែ​ឲ្យ​អត់ធន់​ដូច​គោ​ដូច​ក្របី​នោះ​ឯណា ព្រោះថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​មាន​បញ្ញា​គូ​គ្នា​នឹង​សេចក្តី​អត់ធន់ ហើយ​ត្រូវ​ចាំ​ជាក់​ថា សត្រូវ​ធំ​បំផុត​ក្នុង​ជីវិត​គឺ​កិលេស​ក្នុង​ចិត្ត​យើង​នេះឯង ។