ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បើក​ដំណើរការ​សាខា​ទី​ពីរ ស្ថិត​លើ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​បាន​ទទួល​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ទី​ស្នាក់​ការ​​កណ្តាល​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ​ដាក់​ឲ្យ​ដំណើរ​ការ​សាខា​ថ្មី​របស់​ខ្លួន​បន្ថែម​ទៀត​នា​ថ្ងៃទី​១៤ ខែកុម្ភៈ…

រាជ​ធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​បាន​ទទួល​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ទី​ស្នាក់​ការ​​កណ្តាល​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ​ដាក់​ឲ្យ​ដំណើរ​ការ​សាខា​ថ្មី​របស់​ខ្លួន​បន្ថែម​ទៀត​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្រប​ពេល​កម្ពុជា​មានកា​រវិ​វត្ត​ឥត​ឈប់​ឈរ​​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ធនាគារ​។

ធនាគារ ជីប​ម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ព្រះ​នរោត្តម​នេះ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​៩៩ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ធនាគារ ជីប​ម៉ុង ខម​មើ​ស​ល​ប៊ែ​ង សាខា​ព្រះ​នរោត្តម​នេះ នឹង​មាន​ទីតាំង​ធំ​ទូលាយ ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​សង្កាត់​ពាណិជ្ជ​កម្ម​ដែល​អាច​បម្រើសេវា កម្ម​ជូន​អតិថិជន​ប្រកបដោយ​ភាព​ងាយស្រួល ឆាប់រហ័ស និង​ប្រកបដោយ​ផាសុកភាព​។

ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​ជ្រើសរើស​យក​ប្រព័ន្ធ​ឌី​ជី​ថ​ល​ឈានមុខ​គេ​ជា​យុទ្ធសាស្ត្រ​គោល​ដំបូង​របស់​ខ្លួន​បង្អស់​ក្នុង​ប្រទេស​កម្ពុជា និង​ការ​បាន​ផ្តល់​សេវា​ធានា​គារ​អេ​ឡិច​ត្រូ​និក​ដែល​មិន​ប្រើប្រាស់​សាច់​ប្រាក់​មាន​ភាព​រលូន និង​ងាយស្រួល​ដោយ មិន​ចាំបាច់​ប្រើប្រាស់​កាត កាត់​បន្ថយ​ការ​ប្រើប្រាស់​សាច់​ប្រាក់​ផ្ទាល់ និង​មាន​ភាព​រលូន មាន​សុវត្ថិភាព​ជាងគេ​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។

ការ​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ហិរញ្ញ​វត្ថ​នៃ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ក៏​ដូច​ជា​ការ​ពង្រីក​សាខា​​របស់​ខ្លួន​បាន​បង្ហាញ​ថា ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​និង​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​​ការ​គាំទ្រ ដល់​ការ​រីក​លូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​នឹង​ចូលរួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​សម្រេច​គោលដៅ​ជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ក្នុង​ឆ្នាំ​២០២៣​។

គួរ​បញ្ជាក់​ថា ​ធនាគារ ជីប ម៉ុង ខម​មើ​សល​ប៊ែ​ង គឺជា​ពាណិជ្ជកម្ម​ទី​១២ របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ