ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​៩៣៩​នាក់ នេះ​គ្រាន់តែ​អំឡុង​ខែមករា​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​អំឡុង​ខែមករា ឆ្នាំ​២០១៩ អ្នកដំណើរ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១.១៨១.៤៩៧​នាក់ ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មាន​ចំនួន​៩៣៩​នាក់ បញ្ជូន​សាកសព​ខ្មែរ​ចំនួន​១៧​នាក់ ។ លោក​វរសេនីយទោ ខឹ​ម…

ខេត្តបន្ទាយមានជ័យ ៖ នៅ​អំឡុង​ខែមករា ឆ្នាំ​២០១៩ អ្នកដំណើរ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១.១៨១.៤៩៧​នាក់ ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មាន​ចំនួន​៩៣៩​នាក់ បញ្ជូន​សាកសព​ខ្មែរ​ចំនួន​១៧​នាក់ ។

លោក​វរសេនីយទោ ខឹ​ម ចិ​ត្ត្រា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា ដោយ​យោង​តាម​របាយ​ការ​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ​អ្នកដំណើរ​ចេញ​-​ចូល​មាន​ចំនួន​១.១៨១.៤៩៧​នាក់ ស្រី​៥៣០.៩៨១​នាក់ ក្នុង​នោះ​មាន​សញ្ជាតិ​ខ្មែរ​ចំនួន​៦០៧.១៦៤​នាក់ ស្រី​៤៨៤.៦៨០​នាក់ សញ្ជាតិ​បរទេស​មាន​ចំនួន​៨៤.៣៣៣​នាក់ ស្រី​៤៦.៣០១​នាក់ ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​៨០.៥២២​នាក់ ។

លោក​បាន​បញ្ជាក់​ថា ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស​ចំនួន​៤.០១៨​នាក់ ស្រី​១.៧២៣​នាក់ តាម​រយៈ​៣៧​ក្រុមហ៊ុន និង​ពលរដ្ឋ​ថៃ​ចូល​មក​លេង​កាស៊ីណូ សរុប​ចំនួន​៣៨.៩៨៦​នាក់ ស្រី​២០.១៤៧​នាក់ ពលរដ្ឋ​ថៃ​ចេញពី​លេង​កាស៊ីណូ​សរុប​ចំនួន​៥៥២.៨៩៧​នាក់ ស្រី​២៤៦.៨៧០​នាក់ ។

លោក​វរសេនីយទោ ខឹ​ម ចិ​ត្ត្រា បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​៤៧​លើក មាន​មនុស្ស​សរុប​ចំនួន​៩៣៩​នាក់ ស្រី​៣២២​នាក់ កុមារ​ចំនួន​១២០​នាក់ ។ អាជ្ញាធរ​ថៃ​បញ្ជូន​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១៧​នាក់ មាន​ស្រី​៤​នាក់ ។

ប្រថាប់ត្រា​លើ​ប័ណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​១២.៧១៤​នាក់ និង​សហការ​ជាមួយ​ថៃ​ផ្តល់​សំបុត្រ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​ទៅ​ផ្សារ​រោង​ក្លឿ​មាន​ចំនួន​៤៧៥.០៤៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ