ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! គ្រាន់តែ​មើល​មុខ​សោះ​…​ខ្លាច​ដែរ​ក៏​ប្រឹង​រត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​រត់គេច​ពី​យុវជន​មួយ​ក្រុម​ទៀត ដែល​ជិះ​ដេញ​តាម​វ៉ៃ​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំ​ពីមុខ​ពេញទំហឹង រង​របួសធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣…

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​រត់គេច​ពី​យុវជន​មួយ​ក្រុម​ទៀត ដែល​ជិះ​ដេញ​តាម​វ៉ៃ​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំ​ពីមុខ​ពេញទំហឹង រង​របួសធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ម៉ាក​បា​ចា ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1HG-3673 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​រួច​ក៏​បាន​បត់​ចូល​ទៅ​ផ្លូវ​ក្រាម​ដី ដែល​ជា​ផ្លូវ​ឯកទិស​បំណង​បត់​ឆ្វេង​ទៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង​ប៉ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1M-0796 បើកបរ​ដោយ​យុវជន​ពីរ​នាក់ តាម​បណ្តោយ​ផ្លូវ​ក្រោម​ដី​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍ និង​ក្នុង​ល្បឿ​យ៉ាង​លឿន​ដូច​ហោះ ។ រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​រង​ការ​ខូចខាត​ក្រពឹត និង​បែក​កញ្ចក់​ខាង​មុខ រីឯ​អ្នកបើកបរ​រង​របួស​បែកក្បាល ។

ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​វៀច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រង​របួស​បាក់ដៃ​ខាងឆ្វេង និង​អ្នក​អង្គុយ​ខាងក្រោយ​រង​របួស​បែកក្បាល​។

បើ​តាម​សម្តី​ពី​យុវជន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បាន​ជិះ​មក​ពី​ផ្ទះ​នៅ​ឯ​ពោធិ៍​ចិន​តុង​បំណង​ទៅ​ហូប​អី​នៅ​ឯ​កោះ​ពេជ្រ ។ ខណៈ​ពេល​ដែល​ជិះ​ទៅ​ដល់​ស្តុ​ប​សន្ធរ​ម៉ុ​ក​ក៏​ស្រាប់តែ​បាន​ជួប និង​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៨​ទៅ​៩​នាក់​ជិះ​ម៉ូតូ​បួន​គ្រឿង​មិន​ចាំ​ម៉ាក​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដូច​គ្នា ។

យុវជន​ទាំងនោះ​ក៏​បាន​សំឡឹង​មើល​មុខ​ពួក​គេ​ទាំង​ពីរ​នាក់​ហាក់ដូចជា មាន​មនុស្ស​មាន​គំនុំ​និង​គ្នា ។ បន្ទាប់​មក​ដោយ​ភ័យ​ខ្លាច​មានរឿង​រ៉ាវ​មិនល្អ​ដល់​ខ្លួន​ពួក​គេ​ក៏​បាន​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខ​ទៀត ពេល​នោះ​ស្រាប់តែ​យុវជន​មួយ​ក្រុម​នោះ​បាន​ជិះ​ដេញ​តាម​ពីក្រោយ​ពួក​គេ​រហូត ទោះបីជា​ពួក​គេ​ព្យាយាម​បើកប​ត់ទៅ​ផ្លូវ​ណា​ក៏​ដោយ ។ ដោយសារ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ខ្លាច​ក្រុម​យុវជន​ខាងលើ​ដេញ​វ៉ៃ​ខ្លាំង​ពេក ក៏​សម្រេចចិត្ត​ជិះ​បញ្ច្រាសទិស​ដៅ​ចូល​ទៅ​ផ្លូវ​ក្រោម​ដី បណ្ដាល​ឲ្យ​ទៅ​បុក និង​ម៉ូតូ​កង់​បី​ខាងលើ​តែ​ម្តង ចំណែកឯ​យុវជន​ដែល​ជិះ​ដេញ​តាម​វ៉ៃ​ពួក​គេ ក៏​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដោយឡែក​ម៉ូតូ និង​ម៉ូតូ​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ