ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ខណៈ​កំពុង​គាស់​ថ្ម​សុខ​ៗ​ស្រាប់តែ​…​បោក​ក្បាល​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​មាន​វ័យ​ជំ​ណាស់​ម្នាក់​ត្រូវ​បាន​ធ្លាក់​ពីលើ​ភ្នំ​មួយ​ឈ្មោះ ភ្នំ​ដំរី ហើយ​បាន​ស្លាប់​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ​នេះ ។…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​មាន​វ័យ​ជំ​ណាស់​ម្នាក់​ត្រូវ​បាន​ធ្លាក់​ពីលើ​ភ្នំ​មួយ​ឈ្មោះ ភ្នំ​ដំរី ហើយ​បាន​ស្លាប់​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​ខាងលើ​នេះ​មានឈ្មោះ សូត្រ សិត អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោករ​ត្ន័ សំអាង អធិការរង​ទទួល​ផែន​ព្រម​ហ្ម​ទណ្ឌ​នគរបាល​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ឡើង​ទៅ​គាស់​ដុំ​ថ្ម នៅ​ភ្នំ​ដំរី​ជាមួយ​ក្រុម​អ្នក​ភូមិ​ផ្សេង​ទៀត​ជា​ច្រើន​នាក់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពង់​គាស់​ដុំ​ថ្ម ស្រាប់តែ​គាត់​បាន​រអិល​ជើង​បណ្ដាល​អោយ​ធ្លាក់​មក​ពីលើ​ភ្នំ​មិន​ខ្ពស់​ប៉ុន្មាន​ទេ តែ​ជន​រង​គ្រោះ​ត្រូវ​បាន​បោក​ក្បាល​ស្លាប់​នៅ​និង​ដុំ​ថ្ម​ធំ​មួយ ។

ទោះជា​បែប​ណា​អាជ្ញាធរ​ស្រុក​បាន​ដាក់​បម្រាប​ហាម​ដល់​ពួក​អ្នកស្រុក​មិន​អោយ​ឡើង​ទៅ​ដាក់​រំសេវ​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម​ទេ ដោយ​ខ្លាច​មាន​គ្រោះថ្នាក់ ។ គេ​បានដឹង​ថា គ្រាន់តែ​នៅ​ជិត​ភ្នំ​រមណី​ដ្ឋា​ន​ទេសចរណ៍​កំពង់ត្រាច​មាន​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្ម​ខ្នាត​មធ្យម​ចំនួន​៦​កន្លែង​ផ្សេង​ៗ​គ្នា ។ ហើយ​ពួក​អ្នកស្រុក​នាំ​គ្នា​ឡើង​ទៅ​វាយ​ថ្ម​នោះ​ក៏​យក​មក​លក់​អោយ​អ្នក​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ