ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ដៃ​ស្អិត​មែន តែ​ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដៃ​ស្អិត​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​មិន​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​បម្រុង​ជិះ​រត់គេច​ខ្លួន បណ្ដាល​អោយ​ដួល​ម៉ូតូ​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ដែល​ល្បាត​នៅ​ជិត​នោះ​ក្របួច​ជាប់​ទាំង​ពីរ​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចាត់ការ​បន្ត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​ចំហៀង​ទូត​រុ​ស្សី (​ផ្លូវ​78)…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដៃ​ស្អិត​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​មិន​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​បម្រុង​ជិះ​រត់គេច​ខ្លួន បណ្ដាល​អោយ​ដួល​ម៉ូតូ​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ដែល​ល្បាត​នៅ​ជិត​នោះ​ក្របួច​ជាប់​ទាំង​ពីរ​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចាត់ការ​បន្ត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​ចំហៀង​ទូត​រុ​ស្សី (​ផ្លូវ​78) កែង​នឹង​ផ្លូវ​សបិត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១ ឈ្មោះ ទេព មេត្តា ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការ​ដ្ធា​ន​សំណង់​កោះ​ពេជ្រ ជា​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព​ហើយ​ក៏​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ស៊ុ​យ​សុ​គី​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១I-៧៤៥៦ ។ ចំណែក​ជនសង្ស័យ​ទី​២ ឈ្មោះ ប៉ក់ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កោះ​ពេជ្រ​ជាមួយ​គ្នា ជា​អ្នក​អង្គុយ​ពីក្រោយ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ​៧៨ ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​បាន​កាន់​ទូរស័ព្ទ​និយាយ​ខណៈនោះ​ក៏​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សូ​គី​ស្មាស​វី ពណ៌​ខ្មៅ បើក​ដោយ​ជនសង្ស័យ​ឈ្មោះ ទេព មេត្តា ហៅ​ប្រុស បាន​ជិះ​មក​ពីក្រោយ​ឈ្មោះ ប៉ក់ ពៅ ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Gionee ពណ៌​ទឹកប្រាក់ ពី​ជន​រង​គ្រោះ​តែ​មិន​បាន​សម្រេច បណ្តាល​អោយ​ធ្លាក់​បែក​កញ្ចក់​អេ​ក្រង់ ហើយ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំ​គ្នា​ស្រែ​កថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ ក៏​ធ្វើការ​ប្រដេញ​តាម​ដល់​ផ្លូវ​សបិត ជនសង្ស័យ​ភ័យ​ដួល​ម៉​តូ​ក៏​ក្របួច​ជាប់​បាន​ទាំង​ពីរ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​រួម​ទាំង​ម៉ូតូ​ធ្វើ​សកម្មភាព​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ