ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​តារា​ឆ្នើម Ronaldo ទទួល​បាន​ដំណឹង​ល្អ​១

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ជើង​ខ្លាំង​ក្លិប​សេះបង្កង់ Cristiano Ronaldo រីករាយ​សប្បាយ​ចិត្តជា​ខ្លាំង​ក្រោយ​ពី​ដឹង​ថា បងស្រី​បង្កើត​របស់​ខ្លួន​មាន​ផ្ទៃពោះ​ក្នុង​វ័យ​៤១​ឆ្នាំ​ដែល​ជា​កូន​ទី​៣​ក្នុង​គ្រួសារ ។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ជើង​ខ្លាំង​ក្លិប​សេះបង្កង់ Cristiano Ronaldo រីករាយ​សប្បាយ​ចិត្តជា​ខ្លាំង​ក្រោយ​ពី​ដឹង​ថា បងស្រី​បង្កើត​របស់​ខ្លួន​មាន​ផ្ទៃពោះ​ក្នុង​វ័យ​៤១​ឆ្នាំ​ដែល​ជា​កូន​ទី​៣​ក្នុង​គ្រួសារ ។

បងស្រី Ronaldo ឈ្មោះ Katia Aveiro បាន​ប្រកាស​នៅ​ក្នុង Instagram ថា នាង​នឹង​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​កូន​ទី​៣ នៅ​ក្នុង​វ័យ​៤១​ឆ្នាំ ។ នាង​មានកូន​២​នាក់​រួច​មក​ហើយ​ជាមួយនឹង​ប្តី​មុន Jose Pereira ដែល​កូន​ទី​១​ឈ្មោះ Rodrigo មាន​អាយុ​១៨​ឆ្នាំ និង​កូន​ទី​២​ឈ្មោះ Dinis Maria អាយុ​៨​ឆ្នាំ ។

នាង​បាន​ប្រាប់​ថា ផ្ទៃពោះ​នេះ​គឺជា​របស់​នាង និង​គូស្នេហ៍​របស់​នាង​ឈ្មោះ Alexandre Bertolucci Jr.​។ នាង​និយាយ​ថា​៖«​ខ្ញុំ​មិន​ភ្លេច​ទេ​ជីវិត​ធ្វើ​ជា​ស្ត្រី​មាន​ផ្ទៃពោះ ។ ខ្ញុំ​ភ័យ​ចំពោះ​ការ​ប្រែប្រួល​លើ​រាង​កាយ​ខ្ញុំ ដូច​ជា​ការ​ក្អួតចង្អោរ សុខភាព​មិនល្អ ដេក​មិនសូវ​បាន និង​មាន​អារម្មណ៍​ឆេវឆាវ ។ តែ​វា​គឺជា​រង្វាន់​ដ៏​ល្អ​មួយ​» ។ ដូចនេះ Ronaldo នឹង​អាច​បី​ទារក​ទើបនឹង​កើត​ម្តងទៀត​ដែល​ជា​ក្មួយ​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ