ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ច្រៀង​ភ្លេង​ការ​ម្នាក់​បើក​រថយន្ត​​ដល់​ពាក់​កណ្តាលផ្លូវភ័យ​ស្លន់ស្លោ​ស្រែកហៅ​គេ​ជួយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នក​ចំរៀង​​ភ្លេង​ការ​ម្នាក់​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ដើម្បី​ទៅ​ច្រៀង​ភ្លេង​ការ​ឱ្យ​គេ លុះ​មក​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អគ្គិភ័យ បណ្តាល​ឱ្យ​ឆាបឆេះ​រថយន្ត​ខ្ទេច​សល់​តែ​គ្រោងឆ្អឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ​ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង…

ខេត្តកណ្តាល ៖ អ្នក​ចំរៀង​​ភ្លេង​ការ​ម្នាក់​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ដើម្បី​ទៅ​ច្រៀង​ភ្លេង​ការ​ឱ្យ​គេ លុះ​មក​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អគ្គិភ័យ បណ្តាល​ឱ្យ​ឆាបឆេះ​រថយន្ត​ខ្ទេច​សល់​តែ​គ្រោងឆ្អឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ​ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ព្រីង​ទុំ ពាក់​ស្លាក់​លេខ ភ្នំពេញ ២J-៣៩៩០ មាន​ម្ចាស់​ឈ្មោះ ចាន់ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​អ្នក​ច្រៀង​ភ្លេង​ការ រស់នៅ​ភូមិ​សំរោង​លើ​ឃុំ សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​តែ​ម្នាក់ឯង ដោយ​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​គោលបំណង​ទៅ​ច្រៀង​ភ្លេង​ការ​ឱ្យ​គេ​នៅ​ខណ្ឌទួល
គោក រាជធានី​ភ្នំពេញ លុះ​បើកបរ​រថយន្ត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​របស់​គាត់​ឆ្លង​ចរន្ត​បង្ក​ជា​អគ្គិភ័យ បណ្តាល​ឱ្យ​ឆាបឆេះ​ផ្នែក​ខាង​មុខ​កន្លែង​អា​គុយ​យ៉ាង​សន្ធោសន្ធៅ ពេល​នោះ​គាត់​បាន​ឈប់​រថយន្ត​ទាំង​ភ័យ​ស្លន់ស្លោ ហើយ​រត់​ចេញ​ដើម្បី​ស្រែកហៅ​អោយ​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ជួយ​ពន្លត់​ដែរ តែ​រថយន្ត​ឆេះ​កាន់តែ​ខ្លាំង​ទៅ​ៗ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដួស​ទឹក​ពាង​អស់​ជា​ច្រើន​ពាង​ដើម្បី​ពន្លត់​ផង​ដែរ នៅ​តែ​មិន​រលត់​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​រថយន្ត​របស់​គាត់​ឆេះ​មួយសន្ទុះ ស្រាប់តែ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ជួយ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ដោយ​ប្រើប្រាស់​ទឹក​ដើម្បី​​បាញ់​ពន្លត់​អស់​ចំនួន​៣​គ្រឿង ទើប​រលត់​ទៅ​វិញ តែ​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​សល់​តែ​គ្រោងឆ្អឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ