ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កូនស្រី​១​យប់​ លុះ​រក​ឃើញ… ពុទ្ធោ​! ម្តាយស្លុត​ចិត្ត​​ស្ទើរ​គាំង​បេះដូង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​បាត់ ក្រោយ​ម្តាយ​ក្មេង​រង​គ្រោះ​បាន​នាំ​គ្នា​ដើរ​រកតែ​មិនឃើញ លុះ​ប្រទះ​ឃើញ ស្រាប់តែ​ឃើញ​កូន​ឆេះ​រលាក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​គួរ​ឲ្យ​សង្វេគ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​បាត់ ក្រោយ​ម្តាយ​ក្មេង​រង​គ្រោះ​បាន​នាំ​គ្នា​ដើរ​រកតែ​មិនឃើញ លុះ​ប្រទះ​ឃើញ ស្រាប់តែ​ឃើញ​កូន​ឆេះ​រលាក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​គួរ​ឲ្យ​សង្វេគ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ត្រពាំង​គរ​ខាងកើត ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ ។

បើ​តាម​សមត្ថកិច្ច​ជំនាញ​ស្រុក​ស្ទោង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​សព​ឃើញ​ថា សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ មាន ទី​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សណ្តាន់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

បើ​ការ​បំភ្លឺ​ពី​ឈ្មោះ ឡឹ​ង តុ អាយុ​៥០​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ថា កូន​គាត់​មាន​ជំងឺ​វិកល​ច​រិ​ក​តាំងពី​ក្មេង​មក​ម្ល៉េះ រហូត​ដល់​បច្ចុប្បន្ន​វា​ចេះ​តែ​ដើរ​ចូល​ទៅ​ដេក​ក្នុង​ព្រៃ​គ្មាន​ទិស​ដៅ​ពិតប្រាកដ​ទេ ជួន​កាល​ចេញពីផ្ទះ​ពី​ព្រឹក​រហូត​ដល់​ល្ងាច ឬ​យប់ ទើប​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​ខ្លួនឯង ហើយ​ពេល​ខ្លះ​ទៀត​គាត់​និង​ប្តី​ដើរ​តាម​រក​ឃើញ​ក៏​នាំ​មក​ផ្ទះ​វិញ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ កូន​គាត់​ចេញពីផ្ទះ​ដូច​សព្វដង ហើយ​គាត់​តាម​រក​គ្រប់កន្លែង​ដែល​កូន​ធ្លាប់​ទៅ​តែ​រក​មិនឃើញ បាត់​មួយ​យប់ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​កើតហេតុ គាត់​ទៅរ​កកូន​គាត់​ម្តងទៀត ស្រាប់តែ​ប្រទះ​ឃើញ​កូនស្រី​គាត់​ដេក​ស្លាប់​ក្បែរ​ព្រៃ​មាន​ដំបូក មាន​ដើម​ស្តៅ ហើយ​មាន​ស្នាម​ភ្លើង​ឆេះ​ពេញ​ខ្លួន បន្ទាប់​មក​ក៏​រាយការណ៍​ជូន​សម្ថ​កិច្ច​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​សព​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ដេក​ផ្ងារពោះ​ក្បែរ​ព្រៃ និង​ត្រូវ​ភ្លើង​ឆេះ​ខោអាវ​អស់ និង​ឆេះ​រោល​ខ្លោច​ពេញ​ខ្លួន ។ ក្រៅពី​ស្នាម​ភ្លើង​ឆេះ ពុំ​មាន​ស្នាម​របួស​អ្វី​ផ្សេង​ទៀត​ឡើយ ហើយ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ជា​កន្លែង​ដែល​ភ្លើង​ឆេះ​កញ្ជ្រាំង និង​ឆេះ​ព្រៃ ។

ក្រោយមក​ស​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ចេះ​តែ​ដើរ​គ្មាន​គោលដៅ​ហេវ​ហត់ អត់បាយ​អត់​ទឹក កើត​ខ្យល់គរ បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​នៅ​ក្បែ​ព្រៃ ហើយ​ក៏​ត្រូវ​ភ្លើង​ឆេះ​តែ​ម្តង ។ ក្រោយ​ពី​ពិនិត្យ​រួច ក៏​ប្រគល់​​សព​ក្មេង​ស្រី​រង​គ្រោះ​ជូន​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ