ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ទៅ​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​មាន​​ទំនាក់ទំនង​ជាមួយ​ព្រះ​រៀម​ស្ដេច

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ជំហាន​ដំ​បូ​ង​ត្រូវ​បាន​ឆ្លងកាត់ កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​នៅ​ប្រទេស​ថៃ​ឆ្ពោះទៅ​រំលាយ​គណបក្ស ដែល​មុន​នេះ​ប្រកាស​ពី​ការ​ឈរឈ្មោះ​របស់​ព្រះ​រៀម​ស្ដេច​ថៃ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​។ នោះ​ជា​ដំណឹង​អាក្រក់​សម្រាប់​គណបក្ស​ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា ខណៈ​ការ​បោះ​ឆ្នោត​សភា​ជិត​មក​ដល់​គឺ​ខែមីនា​ខាង​មុខ​នេះ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ…

ប្រទេស​ថៃ ៖ ជំហាន​ដំ​បូ​ង​ត្រូវ​បាន​ឆ្លងកាត់ កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​នៅ​ប្រទេស​ថៃ​ឆ្ពោះទៅ​រំលាយ​គណបក្ស ដែល​មុន​នេះ​ប្រកាស​ពី​ការ​ឈរឈ្មោះ​របស់​ព្រះ​រៀម​ស្ដេច​ថៃ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​។ នោះ​ជា​ដំណឹង​អាក្រក់​សម្រាប់​គណបក្ស​ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា ខណៈ​ការ​បោះ​ឆ្នោត​សភា​ជិត​មក​ដល់​គឺ​ខែមីនា​ខាង​មុខ​នេះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ គណៈកម្មាធិការ​បោះ​ឆ្នោត​គូសបញ្ជាក់​ថា ប្រការ​ដែល​ស្នើ​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា​ជា​បេក្ខជន ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប្រទូស្ត​រ៉ា​យ​នឹង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ​គណៈ​កម្មាធិការ​បោះ​ឆ្នោត​ស្នើ​ដល់​តុលាការ​ធម្មនុញ្ញ ឲ្យ​រំលាយ​ចោល​គណបក្ស​ថៃ​រក្សា​ជាតិ​។

តាម​INSTAGRAM​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា ថ្លែង​កាលពី​យប់​ថ្ងៃ​ទី​១២​កុម្ភៈ​ថា ខ្ញុំ​មានការ​សោកស្ដាយ​ដែល​ចេតនា​របស់ខ្ញុំ ចង់​ជួយ​ប្រទេស​ជាតិ​និង​ជនរួមជាតិ​ថៃ​របស់ខ្ញុំ បែរជា​នាំ​ឲ្យ​មាន​បញ្ហា​មួយ​។ បែប​នោះ​ពុំ​សម​កើត​មាន​សោះ​សម្រាប់​សម័យកាល​យើង​នេះ​។

ប្រភព​មួយ​ជិតដិត​នឹង​សំណុំរឿង​នោះ គូសបញ្ជាក់​ប្រាប់​AFP​ថា ការ​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​អាច​មាន មុន​ច្រើន​ស​ប្ដា​ហ៍​ទៀត​។ ប៉ុន្តែ​រឿង​បែប​នេះ​នឹង​ជា​អន្លូង​មួយ​ធ្ងន់ សម្រាប់​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា ដែល​សង្ឃឹម​វិល​មក​រក​ឆាកនយោបាយ​វិញ ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​២៤​មីនា​។

ការ​ប្រកាស​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត​នេះ កើត​មាន​ខណៈ​ភាព​តានតឹង​កំពុង​មាន​ខ្ពស់ រវាង​ពួក​យោធា ដែល​កាន់​អំណាច​ចាប់តាំងពី​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ​២០១៤​មក និង​ពួក​អ្នកគាំទ្រ​លោក​ថា​ក់ស៊ី​ន​ដែល​នៅ​មាន​ច្រើន​។

ប្រសិនបើ​គណបក្ស​ថៃ​រក្សា​ជាតិ​ត្រូវ​រំលាយ នោះ​បណ្ដា​មេដឹកនាំ​របស់​គណបក្ស​នេះ នឹង​អាច​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ដល់​ទៅ​១០​ឆ្នាំ​។ លោក​PREECHAPOL PONGPANICH មេដឹកនាំ​គណបក្ស​នេះ​អះអាង​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ថា យើង​ធ្វើ​សកម្មភាព​ដោយ​ស្មោះសរ ជាមួយ​បំណង​ចង់​ឃើញ​ប្រទេស​យើង​ដើរ​ឆ្ពោះទៅ​រក​អនាគត​ដ៏​ល្អ​ផូរផង់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ