ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​អា​មេ​រិ​ក​មាន​លើស​២២.០០០​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួង​រតនាគារ​អា​មេ​រិ​ក រាយការណ៍​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ថា បំណុល​សាធារណៈ​របស់​សហរដ្ឋអាមេរិក ទើបនឹង​ឆ្លងកាត់​ហួស​ពី​២២.០០០​ពាន់​លាន​ដុល្លារ ដែល​នោះ​ជា​បំណុល​ខ្ពស់​បំផុត​ជា​ឯតទគ្គ​កម្ម​។ យោង​តាម​ក្រសួង​នោះ​ថា គ្រាន់តែ​រយៈពេល​១២​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ចាប់ពី​ដើមខែ​នេះ​មក…

សហរដ្ឋអាមេរិក ៖ ក្រសួង​រតនាគារ​អា​មេ​រិ​ក រាយការណ៍​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ថា បំណុល​សាធារណៈ​របស់​សហរដ្ឋអាមេរិក ទើបនឹង​ឆ្លងកាត់​ហួស​ពី​២២.០០០​ពាន់​លាន​ដុល្លារ ដែល​នោះ​ជា​បំណុល​ខ្ពស់​បំផុត​ជា​ឯតទគ្គ​កម្ម​។

យោង​តាម​ក្រសួង​នោះ​ថា គ្រាន់តែ​រយៈពេល​១២​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ចាប់ពី​ដើមខែ​នេះ​មក បំណុល​បាន​កើន​ជាង​៩០​ពាន់​លាន​ដុល្លារ​។ រួច​រយៈពេល​១១​ខែ​ចុង​ក្រោយ​នេះ បំណុល​កើន​ដល់​ជាង​១០០០​ពាន់​លាន​ដុល្លារ​។

តាម​កាសែត​USA TODAY ថា សង្វា​ក់​នៃ​ការ​កើន​បំណុល​យ៉ាងច្រើន ក្រោម​ការ​កាន់​អំណាច​របស់​លោក​ដូ​ណា​ល់​ត្រាំ បណ្ដាល​មក​ជា​ពិសេស ការ​កែទម្រង់​ពន្ធដា​កាលពី​ឆ្នាំទៅ​មិ​ញ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ថវិកា ជិត​១.៥០០​ពាន់​លាន​ដុល្លារ​។

កត្តា​ឯទៀត​គឺ​ការ​កើន​ខ្ពស់​នៃ​ការ​ចំណាយ​សម្រាប់​កិច្ច​ការពារ​។ ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៨​តែ​មួយ ឱន​ភាព​ថវិកា​អា​មេ​រិ​ក​មានការ​កើនឡើង​១៧% ឡើង​ដល់​កំពូល​៧៧៩​ពាន់​លាន​ដុល្លារ​។ តាម​ការ​វាយតម្លៃ​នានា​ថា រហូត​ដល់​ឆ្នាំ​២០២០​តួលេខ​នោះ​នឹង​មាន​លើស​ពី​១០០០​ពាន់​លាន​ដុល្លារ ហើយ​បន្ត​កើន​ក្នុង​សង្វា​ក់​យ៉ាង​លឿន មក​ពី​ការ​ចំណាយ​នានា​របស់​រដ្ឋាភិបាល ដែល​ពុំ​មានការ​ត្រួតពិនិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ