ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ស្ដេច​រត់ពន្ធ​គ្រឿងញៀ.នហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ដ៏​ល្បី​ល្បា​ញ្​JOAQUIN EL CHAPO GUZMAN មាន​រហស្សនាម​ថា​EL CHAPO កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ត្រូវ​បាន​ក្រុមប្រឹក្សាតុលាការ ក្រុង​ញូ​វ​យ៉​ក​ប្រកាស​ថា​មាន​ពិរុទ្ធ…

សហរដ្ឋអាមេរិក ៖ ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ដ៏​ល្បី​ល្បា​ញ្​JOAQUIN EL CHAPO GUZMAN មាន​រហស្សនាម​ថា​EL CHAPO កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ត្រូវ​បាន​ក្រុមប្រឹក្សាតុលាការ ក្រុង​ញូ​វ​យ៉​ក​ប្រកាស​ថា​មាន​ពិរុទ្ធ ដែល​នោះ​ជា​ជោគជ័យ​មួយ​សម្រាប់​អាជ្ញាធរ​អា​មេ​រិ​ក ក្រោយ​សវនាការ​រយៈពេល​៣​ខែ ដែល​ផ្ដោត​លើ​អំពើ​ហិង្សា​និង​អំពើ​ពុក​រលួយ​របស់​ក្រុម​រត់ពន្ធ​គ្រឿងញៀន​របស់​គេ​។

ចៅក្រម​១២​រូប​នៃ​តុលាការ​សហព័ន្ធ BROOKLYN ក្រុង​ញូ​វ​យ៉​ក បាន​វិនិច្ឆ័យ​ថា EL CHAPO​ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​មានឈ្មោះ​ល្បីល្បាញ​នៅ ​ម៉ិ​ក​ស៊ិ​ក​ ជាប់ពិរុទ្ធ​លើ​បទចោទប្រកាន់​១០​ប្រឆាំង​រូបគេ​។ បទចោទប្រកាន់​ពិសេស​ជាងគេ ជា​មេដឹកនាំ​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​ខ្លាំង​មួយ​គឺ​ក្រុម​SINALOA ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​នាំ​ចេញ​កូ​កា​អីុន ព្រមទាំង​គ្រឿងញៀន​ឯទៀត​ៗ​ជា​ច្រើន​រយ​តោន មក​កាន់​សហ​រដ្ឋអាមេរិក រវាង​ឆ្នាំ​១៩៨៩​និង​២០១៤​។

សាលក្រម​កាត់ទោស​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​នេះ​ចេញ ដោយ​យោង​តាម​ច្បាប់​អា​មេ​រិ​កដោយ​ជន​នោះ មានទោស​ជាប់គុក​អស់​មួយ​ជីវិត ពុំ​អាច​ចរចា​បាន​។ EL CHAPO​អាយុ​៦១​ឆ្នាំ ត្រូវ​បាន​ធ្វើ​បត្យាប័ន​មក​កាន់​អា​មេ​រិ​ក កាលពី​ខែមករា​ឆ្នាំ​២០១៧ ក្រោយ​រូបគេ​អាច​រត់​ចេញពី​គុក​គួរ​ឲ្យ​ភ្ញាក់ផ្អើល បាន​ដល់​ទៅ​២​លើក​ពេល​ជាប់​ឃុំឃាំង​នៅ ​ម៉ិ​ក​ស៊ិ​ក​ ​។ ការ​ប្រកាស​ទោស​របស់​គេ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៥​មិថុនា​ខាង​មុខ​នេះ។

ពេល​ប្រកាស​សាលក្រម​កាត់ទោស EL CHAPO បាន​សម្លឹង​ទៅ​រក​ភរិយា​វ័យក្មេង​របស់​គ នាង​EMMA CORONEL ដែល​មក​ចូលរួម​ស្ដាប់​សវនាកា​ស្ទើរ​រៀង​រាល់​លើក ហើយ​យកដៃ​ដាក់​លើ​ទ្រូង​ចំ​កន្លែង​បេះដូង​។ ភរិយា​របស់​គេ​ជា​អតីត​បវរកញ្ ​ម៉ិ​ក​ស៊ិ​ក​ កាត់​អា​មេ​រិ​ក អាយុ​២៩​ឆ្នាំ ហើយ​មានកូន​ភ្លោះ​ស្រី​២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ