ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង ផ្ញើ​សារ​ចាក់​ដោត​ទៅ​កាន់​ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​ពេល​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កីឡាករ​គុន​ខ្មែរ​ពីរ​រូប​គឺ ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ នឹង​ត្រូវ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រង់​នៅ​សង្វៀន One Championships…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​ពេល​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កីឡាករ​គុន​ខ្មែរ​ពីរ​រូប​គឺ ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ នឹង​ត្រូវ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រង់​នៅ​សង្វៀន One Championships ប្រទេស​ថៃ ក្នុង​នោះ​កីឡាករ ឡៅ ចិ​ត្រា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ ស៊ុប​ពើរ​ឡេ​ក និង​កីឡាការិនី នៅ ស្រី​ពៅ ក៏​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ​ដូច​គ្នា​គឺ​នាង Rika Ishige នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ អតីត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ កែង​ឆេះ ជង្គង់​ហោះ អេ ភូ​ថង ក៏​បាន​ផ្ញើ​សារ​ចាក់​ដោត​ទៅ​កាន់​កីឡាករ​គុន​ខ្មែរ​ទាំង​ពីរ​រូប​មុន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ថា ក្នុង​នាម​ជា​កីឡាករ កីឡាការិនី​គុន​ខ្មែរ ដែល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ត្រូវ​តែ​បង្កើន​នូវ​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ទ្វេ​ដង ។

នៅ​ពេល​ឡើង​សង្វៀន​​ប្រកួត​កុំ​បន្ធូរ​ដៃ​ឲ្យ​សោះ ដើម្បី​ឲ្យ​អន្តរជាតិ​គេ​ដឹង​ថា គុន​ខ្មែរ​ពិតជា​ខ្លាំង​មែន ។ រឿង​មួយទៀត​គឺ​យើង​ត្រូវ​តាមដាន​គ្រប់​សកម្មភាព​វី​ដេ​អូ​សម្រាប់​ការ​ប្រកួត​របស់​ដៃគូ​យើង​កន្លង​មក ដើម្បី​ឲ្យ​យើង​ស្គាល់​គេ​កាន់តែ​ច្បាស់ ។ កីឡាករ ឡៅ ចិ​ត្រា ក៏​បាន​សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ​។

ស្រប​ពេល​ដំណឹង​កីឡាករ​គុន​ខ្មែរ​នឹង​ធ្វើការ​ប្រកួត​ក្នុង​ទឹកដី​ថៃ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ខាង​មុខ​នេះ​ដែរ មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ពួក​គាត់​នឹង​ទៅ​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ដល់​សង្វៀន​ផ្ទាល់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ