ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​រាប់​ម៉ឺន​កន្លែង​នឹង​បាត់ បើ​អង់គ្លេស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង

5 ឆ្នាំ មុន

ទីក្រុង​ប៊ែ​រ​ឡាំង ៖ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការងារ​ប្រមាណ​៦០​ម៉ឺន​កន្លែង​ជុំវិញ​ពិភពលោក​នឹង​អាច​ត្រូវ​បាន​បាត់បង់ ប្រសិនបើ​ប្រទេស​អង់គ្លេស​ចាក​ចាញ​ពី​សហភាព​អឺរ៉ុប (EU) ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ ។ ក្នុង​នោះ ប្រទេស​អា​ល្លឺ​ម៉​ង់…

ទីក្រុង​ប៊ែ​រ​ឡាំង ៖ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការងារ​ប្រមាណ​៦០​ម៉ឺន​កន្លែង​ជុំវិញ​ពិភពលោក​នឹង​អាច​ត្រូវ​បាន​បាត់បង់ ប្រសិនបើ​ប្រទេស​អង់គ្លេស​ចាក​ចាញ​ពី​សហភាព​អឺរ៉ុប (EU) ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ ។ ក្នុង​នោះ ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លង​មក បាន​ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន IWH នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​លើក​ឡើង​ថា​ប្រសិនបើ​ការ​នាំ​ចេញ​របស់ EU ទៅ​កាន់​អង់គ្លេស​ធ្លាក់​ចុះ​២៥% បន្ទាប់​ពី​Brexit នៅ​ការងារ​ប្រមាណ​១០,៣​ម៉ឺន​កន្លែង នឹង​ជួប​ហានិភ័យ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​៥​ម៉ឺន​កន្លែង​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង ។

សេដ្ឋវិទូ​បាន​បន្ថែម​ទៀត​ថា ផល​ប៉ះពាល់​ពី Brexit នេះ​មិនមែន​មាន​តែ​ការ​បាត់បង់​ការងារ​ទេ ។ ពួក​គេ​បាន​បន្ត​ថា ៖« ព្រោះតែ​មាន​កង្វះ​ពលករ​មាន​ជំនាញ​ជា​ច្រើន​ក្នុង​ប្រទេស​អភិវឌ្ឍន៍ សហគ្រាស​អាច​នឹង​ព្យាយាម​រក្សា​បុគ្គលិក​ដោយ​កាត់​បន្ថយ​ម៉ោង​ធ្វើការ ឬ​បង្កើត​ទីផ្សារ​ថ្មី​ៗ​ជាដើម »​។

គួរ​បញ្ជាក់​ថា វា​នៅ​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ​ថា​តើ​ប្រទេស​អង់គ្លេស​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​EU មុន​ពេល​ការ​ចាកចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា​ឬ​យ៉ាងណា បន្ទាប់​ពី​តំណាងរាស្ត្រ​ភាគច្រើន​កាលពី​ខែ​មុន បាន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May ។
សេដ្ឋវិទូ​បាន​កត់សម្គាល់​ទៀត​ថា ៖« ព្រោះតែ​ទីផ្សារ​មាន​ភាព​ត​ភ្ជាប់​ជុំ​វុ​ញ​ពិភពលោក អ្នក​ផ្គត់ផ្គង់​ក្រៅ​សហភាព​អឺរ៉ុប​ក៏​អាច​ទទួល​រង​ការ​ប៉ះពាល់​ដែរ »​។ ក្នុង​ប្រទេស​ទាំង​២៧​នៅ​EU មានការ​ងារ​ប្រមាណ​ជិត​១៨​ម៉ឺន​កន្លែង​ក្នុង​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ទៅ​កាន់​ចក្រភព​អង់គ្លេស​ដែល​អាច​ជួបនឹង​ហានិភ័យ ។ ប៉ុន្តែ​ពលករ​ប្រមាណ​៤៣,៣​ម៉ឺន​នាក់​បន្ថែម​នៅ​EU និង​ជុំវិញ​ពិភពលោក នឹង​ទទួល​រង​ការ​ប៉ះពាល់ ព្រោះ​ក្រុមហ៊ុន​របស់​ពួក​គេ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អង់គ្លេស​។

វិស័យ​រថយន្ត​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ការងារ​ប្រមាណ​១,៥​ម៉ឺន​កន្លែង​ដែល​ភាគច្រើន​ក្នុង​ក្រុមហ៊ុន Volkswagen និង BMW ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ