ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! «​ទិវា​នៃ​ក្តី​ស្រលាញ់ » តារាច​ម្រៀង​កញ្ញា សុខ ពិសី ធ្វើ​អ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​សុខ ពិសី បាន​ប្រកាស​យក​«​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​១៤ កុម្ភៈ​» អញ្ជើញ​លោកតា លោកយាយ​ក្រីក្រ រៀបចំ​ពិសា​បាយ​ថ្ងៃត្រង់​មួយ​ពេល ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ពួក​គាត់ ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា​សុខ ពិសី បាន​ប្រកាស​យក​«​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​១៤ កុម្ភៈ​» អញ្ជើញ​លោកតា លោកយាយ​ក្រីក្រ រៀបចំ​ពិសា​បាយ​ថ្ងៃត្រង់​មួយ​ពេល ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ពួក​គាត់ ។

ការ​ប្រកាស​របស់​កញ្ញា​សុខ ពិសី បន្ទាប់​ពី​ស្ថាប័ន​ចំនួន​ពីរ​គឺ​ក្រសួង​អប់រំ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្តីណែនាំ និង​អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​ទាំងអស់​កុំ​ប្រើប្រាស់​ទិវា​មួយ​នេះ​ធ្វើ​រឿង​អស់​សីលធម៌ ហើយ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​ឲ្យ​បាន​ទូលំទូលាយ និង​សម​ស្រប ។ ទំនងជា​ចង់​ប្រារព្ធ​ពិធី​នេះ​ឲ្យ​មាន​អត្ថន័យ និង​ត្រឹមត្រូវ​ក្នុង​នាម​ជា​តារាចម្រៀង​ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​ផង​នោះ សុខ ពិសី បាន​ប្រកាស​រៀបចំ​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ជូន​ដល់​ចាស់ជរា​នៅ​ក្នុង​ថ្ងៃ​១៤​កុម្ភៈ ។ ទឹកចិត្ត​នេះ​បាន​ទទួល​ការ​សាទរ និង​គាំទ្រ​ពី​ប្រិ​យ​មិត្ត និង​មិត្តភក្តិ​របស់​នាង ក្នុង​ពេល​ដែល​សកម្មភាព​ស្រ​ដៀង​គ្នា​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​តារា​មួយ​ចំនួន​ទៀត​ធ្វើ​នា​ពេល​កន្លង​មក​ដែរ ។

បើ​យោង​តាម​ការ​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សុខ ពិសី ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៤ កុម្ភៈ ទិវា​នៃ​ក្តី​ស្រលាញ់​ខាង​មុខ​នេះ​នាង​ខ្ញុំ​សុខ ពិសី ចង់​អញ្ជើញ​លោកតា លោកយាយ​មក​ពិសា​បាយ​ថ្ងៃមួយ​ពេល និង​ជូន​របស់​បន្តិចបន្តួច​ដល់​ពួក​គាត់ ដូច្នេះ​បើ​បងប្អូន​ណា​បាន​ស្គាល់​លោកតា លោកយាយ​ដែល​ខ្វះខាត​សូម​ជួយ​ទំនាក់ទំនង​មក​នាង​ខ្ញុំ​ផង​មុន​ថ្ងៃ​១៤ កុម្ភៈ កាន់តែ​ល្អ​ងាយស្រួល​នាង​ខ្ញុំ​កំណត់​ចំនួន ។

សម្រាប់​ពិធី​ជួបជុំ​ញ៉ាំអាហារ​នេះ នាង​ខ្ញុំ​ក៏​បាន​រៀបចំ​ឡាន​ចាំ​ទទួល​លោកតា លោកយាយ​ផង​ដែរ ។ រួម​គ្នា​សាង​អំពើរ​ល្អ​»​។

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៤​កុម្ភ​: រៀង​រាល់​ឆ្នាំ ហើយ​បុណ្យ​នេះ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ជា​ទូទៅ ដោយ​មិន​ចាំបាច់​សម្រាប់​តែ​គូស្នេហ៍​ទេ​។ សេចក្ដី​ស្រឡាញ់​មាន​លក្ខណៈ​ទូលំទូលាយ ប៉ុន្ដែ ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ត្រូវ​បាន​យល់​ច្រឡំ​ដោយ​គិត​ថា​ថ្ងៃ​បុណ្យ​នេះ​សម្រាប់​តែ​គូស្នេហ៍ ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ ក្មេង​ៗ​ទើប​បានជា​ពួក​គេ​ហៅ​ថ្ងៃ​បុណ្យ​នេះ​ថា ថ្ងៃ​បុណ្យ​សង្សារ ។
នៅ​ថ្ងៃ​បុណ្យ​ក្តី​ស្រលាញ់​គេ​និយម​ជូន​ផ្កា​កុលាប សូកូឡា ឬ​ប័ណ្ណ​ជូនពរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

និមិត្តសញ្ញា​នៃ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ គឺ​រូប​បេះដូង ផ្កា​កុលាប និង​រូប​កូន​ទេវតា​ស្នេហា ដែល​មាន​កាន់​ព្រួញ និង​បេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ