ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ត្រូវការ​កម្មវិធី​ការពារ​មេរោគ​លើ​នាឡិកា Smartwatch ឬទេ?

5 ឆ្នាំ មុន

ឧបករណ៍​បច្ចេកវិទ្យា​ដូច​ជា ស្មា​ត​ហ្វូ​ន ថេ​ប​ប្លេ​ត និង​នាឡិកា Smartwatch អាច​ត្រូវ​បាន​លួច​ឬ​ហេ​កបាន​យ៉ាង​ងាយ ។ ប្រសិនបើ​នរណា​ម្នាក់​អាច​ហេ​ក​ចូល​ទៅ​ក្នុង​នាឡិកា​របស់​អ្នក​នោះ ពួក​គេ​នឹង​ដឹង​ពី​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក រួម​ទាំង​អាច​លួច​ប្រាក់​ក្នុង​គណនី​ធនាគារ​អ្នកផង​ដែរ…

ឧបករណ៍​បច្ចេកវិទ្យា​ដូច​ជា ស្មា​ត​ហ្វូ​ន ថេ​ប​ប្លេ​ត និង​នាឡិកា Smartwatch អាច​ត្រូវ​បាន​លួច​ឬ​ហេ​កបាន​យ៉ាង​ងាយ ។ ប្រសិនបើ​នរណា​ម្នាក់​អាច​ហេ​ក​ចូល​ទៅ​ក្នុង​នាឡិកា​របស់​អ្នក​នោះ ពួក​គេ​នឹង​ដឹង​ពី​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក រួម​ទាំង​អាច​លួច​ប្រាក់​ក្នុង​គណនី​ធនាគារ​អ្នកផង​ដែរ ។ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​នាឡិកា Smartwatch ប៉ុន្តែ​តើ​អ្នក​ត្រូវការ​កម្មវិធី​ការពារ​មេរោគ​លើ​វា​ទេ?

ក្នុង​ករណី​ភាគច្រើន នាឡិកា​ទាំងនេះ​ប្រៀប​ដូច​ជា​ចំណុច​បន្ថែម​នៃ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ព្រោះ​វាត​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទ​របស់​អ្នកតា​មរយៈ Bluetooth ឬ WiFi ដែល​មាន​ន័យ​ថា​អ្នក​ហេ​ក​អាច​ចូល​ទៅ​តាម​កា​រត​ភ្ជាប់​នេះ​បាន ។

ការ​ស្ទង់​មតិ​មួយ​របស់ HP បាន​ប្រទះ​ឃើញ​ថា Smartwatch ដែល​បាន​លក់​ចេញ​កាលពី​ឆ្នាំ ២០១៥ មាន​ចន្លោះ​ខ្វះខាត​ផ្នែក​សន្តិសុខ​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ប្រសិនបើ​អ្នកទិញ​វា​នា​ពេល​បច្ចុប្បន្ន អ្នក​នឹង​ទទួល​បាន​សុវត្ថិភាព​ជាង​មុន ជា​ពិសេស​សម្រាប់ Apple Watch ជាដើម ។

យ៉ាងណា​ក្តី ប្រសិនបើ​អ្នក​បញ្ចូល​កម្មវិធី Software លើ​ឧបករណ៍​ណាមួយ អ្នក​ក៏​អាច​បញ្ចូល​មេរោគ Malware ផង​ដែរ​។ ដូច្នេះ​អ្នក​អាច​ត្រូវ​បាន​បោកប្រាស់​ឲ្យ​បញ្ចូល​កម្មវិធី ឬ​បើក​ចូល​ទៅ​កាន់​គេហទំព័រ​មិនល្អ​ណាមួយ​បាន​យ៉ាង​ងាយ​តែ​វា​ក៏​មិនមែន​ជា​ហានិភ័យ​ធំ​សម្រាប់​អ្នក និង​នាឡិកា​អ្នក​ដែរ​រ ។

នាឡិកា​ទាំងនេះ​អាច​ឆ្លង​មេរោគ​បាន​ប៉ុន្តែ​សព្វថ្ងៃ​មិន​ទាន់​មាន​មេរោគ Malware ណាមួយ​ដែល​អាច​គម្រាមកំហែង​ដល់​អ្នក​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត នាឡិកា​ទាំងនេះ​មាន​ទីផ្សារ​តូច​ចង្អៀត​នៅឡើយ​បើ​ធៀប​នឹង​អ្នក​ប្រើប្រាស់ Windows ហើយ​អ្នក​ហេ​ក​ក៏​មាន​វិធី​ងាយ​ៗ​ច្រើន​ជាង​នេះ​ក្នុង​ការ​លួច​ទិន្នន័យ​របស់​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ