ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការពិនិត្យជាក់ស្តែងរួច…សម្រេចបិទសិប្ប​កម្មនេះ​ភ្លាម​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ទីតាំង​សិប្បកម្មផលិត​ទឹកម្ទេស​ ទឹកត្រី​បុក​ ទឹកសៀង​ និង​ប្រេងខ្យង​មួយ​កន្លែង ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវចុះ​ត្រូ​ត​ពិនិត្យរួចក៏បិទមិនឱ្យធ្វើ​អាជីវកម្ម បន្ទាប់​ពី​មាន​​ពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋក្បែរ​ខាង​ ​ហើយក៏បាន​​ពិនិត្យឃើញ​ថា…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ទីតាំង​សិប្បកម្មផលិត​ទឹកម្ទេស​ ទឹកត្រី​បុក​ ទឹកសៀង​ និង​ប្រេងខ្យង​មួយ​កន្លែង ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវចុះ​ត្រូ​ត​ពិនិត្យរួចក៏បិទមិនឱ្យធ្វើ​អាជីវកម្ម បន្ទាប់​ពី​មាន​​ពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋក្បែរ​ខាង​ ​ហើយក៏បាន​​ពិនិត្យឃើញ​ថា ​ទីតាំង​មិន​សម​ស្រប​នឹង​ដំណើរ​ការ​ផលិតកម្ម ព្រមទាំង​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ​។

ការ​បិទ​ទីតាំង​សិប្បកម្ម​នេះ ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ នេះ ​ស្ថិត​នៅផ្ទះ​លេខ​៧៨ ផ្លូវ​លេខ​២ ក្រុម​ទី​១១ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​ ដែល​មាន​ម្ចាស់​ឈ្មោះ ស៊ី​ន ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ​។

​ទោះបីជា​យ៉ាងណា នៅ​ពេល​ដែលអាជ្ញាធរ​ចុះ​បិទ​ម្ចាស់​សិប្បកម្ម គឺមិន​បាន​ផ្តិត​មេដៃ​ចូលរួម​សហ​ការ​ឡើយ​ ។ លោក​លឹ​ម សា​ម៉ឺ​ឌី​ ប្រធាន​អន្តរ​វិស័យ​ខណ្ឌ​បានឱ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ណែនាំពី​លោក
ជា ពិសី​ អភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និងមន្ត្រី​ជំនាញ​ បាន​ចុះ​មក​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​​ខាងលើ ។ ​​ក្នុងនោះ ក៏​មាន​ពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋក្បែរខាង​ទៀតផង ។

​តាម​ប្រជាពលរដ្ឋ​ដែលរស់នៅ​ជិតខាង​នោះ​ឱ្យ​ដឹង​ថា ទីតាំង​សិប្បកម្ម​ខាងលើ​ បាន​ឱ្យប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​ ហើយ​ការ​ផលិត​គឺ​មាន​អនាម័យទាល់តែសោះ ។

អត្ថបទសរសេរ ដោយ