ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! សុទ្ធតែ​ក្លែងក្លាយ​មាន​ច្រើន​មិន​ស្ទើរ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ហា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រុម​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទីក្រុង​ភ្នំពេញ បាន​បើក​ការ​ចុះ​បង្ក្រាប​សិប្បកម្ម​លួចលាក់​ផលិត​នំ​ក្លែងក្លាយ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៥៣ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ហា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រុម​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទីក្រុង​ភ្នំពេញ បាន​បើក​ការ​ចុះ​បង្ក្រាប​សិប្បកម្ម​លួចលាក់​ផលិត​នំ​ក្លែងក្លាយ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៥៣ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​ធ្វើ​ឡើង ក្រោម​បញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មានការ​មាន​សម្របសម្រួល​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ហ៊ឹង ប៊ុ​ន​ថន ផង​ដែរ ។

ប្រភព​មន្ត្រី​នគរបាល​អោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​សិប្បកម្ម​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន Srinanaporn Marketing Co.,Ltd ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់មុខ លើ​ផលិតផល​នំ​កញ្ចប់​មួយ​ចំនួន ។

ជាក់ស្តែង​ក្នុង​ការ​ចុះ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ថា ទីតាំង​ខាងលើ​ពិតជា​បាន​ផលិត​នំ​ក្លែងក្លាយ និង​ក្លែងបន្លំ​ពាណិជ្ជកម្ម​សញ្ញា​ម៉ាក​នំ​២​ប្រភេទ គឺ​ម៉ាក Lotus និង Bento​ប្រាកដ​មែន ហើយ​ក្នុង​នោះ​កម្លាំង​ជំនាញ​ដកហូត​បាន​នំ​ទាំង​២​ប្រភេទ សរុប​ចំនួន​១៥​បាវ ស្មើនឹង ៤៥១​គីឡូក្រាម ។

សូម​បញ្ជាក់​ថា ទំនិញ​ជា​នំ​ទាំង​២​ប្រភេទ​ខាងលើ​ត្រូវ​នគរបាល​សម្រេច​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​បណ្តោះអាសន្ន ។ ដោយឡែក​ម្ចាស់​សិប្បកម្ម​ឈ្មោះ ឡោ ស៊ុន​ធឿ​ន ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ក៏​ត្រូវ​នគរបាល​នាំ​ខ្លួន​យក​ទៅ​សួរនាំ​បំភ្លឺ​បន្ថែម​នៅ​នាយកដ្ឋាន​ផង​ដែរ ហើយ​ចំពោះ​វិធានការ ឬ​ចំណាត់ការ​ផ្លូវច្បាប់​បែប​ណា​ទៀត​នោះ គឺ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ