ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩ ស្មា​ត​ហ្វូ​ន​ធំ​ៗ​នាំ​គ្នា​សម្រុក​ផលិត​ទូរស័ព្ទ​អាច​បត់​បាន

5 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ដែល​មាន​ស្គ្រី​ន​អាច​បត់បែន​បាន​ដោយ​ងាយ​ត្រូវ​បាន​គិត​ថា នឹង​ចាប់​មាននៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៩​នេះ​ហើយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ មិនមែន​មាន​តែ Samsung ទេ​ដែល​កំពុង​មាន​គម្រោង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ តែ​មាន Huawei,…

ស្មា​ត​ហ្វូ​ន​ដែល​មាន​ស្គ្រី​ន​អាច​បត់បែន​បាន​ដោយ​ងាយ​ត្រូវ​បាន​គិត​ថា នឹង​ចាប់​មាននៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៩​នេះ​ហើយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ មិនមែន​មាន​តែ Samsung ទេ​ដែល​កំពុង​មាន​គម្រោង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ តែ​មាន Huawei, Xiaomi, Motorola, LG និង Oppo ថែម​ទៀត​ដែល​បាន​បញ្ជាក់​ថា​ពួក​គេ​មាន​គម្រោង​ពង្រីក​ចូល​ទីផ្សារ​នេះ ។

បន្ទាប់​ពី​មានការ​សាកល្បង​អស់​ជា​ច្រើន​ឆ្នាំ​មក Samsung ប្រៀប​ដូច​ជាស​ម្រេច​លើ​ម៉ូ​ដ​ទូរស័ព្ទ​ដែល​មិន​មាន​ភាព​ស្មុគស្មាញ​ច្រើន​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន Xiaomi វិញ​បាន​បង្ហាញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ពីរ​ដង ហើយ​អាច​នឹង​ចេញ​លក់​ក្នុង​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។

ក្នុង​វី​ឌី​អូ​មួយ​របស់​លោក Bin Lin ដែល​ជា​ប្រធាន​និង​សហ​ស្ថាបនិក Xiaomi បាន​បង្ហាញ​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​ពី​ស្មា​ត​ហ្វូ​ន​ទៅ​ជា​ថា​ប្លេ​ត​ដោយ​ងាយស្រួល ។

បើ​ទោះជា Xiaomi មិន​ទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​ចេញ​លក់​ពិតប្រាកដ​ពិតមែន​ក្តី ទូរស័ព្ទ​នេះ​អាច​នឹង​មានឈ្មោះ​ថា Dual Flex ឬ Mi Mix Flex ។

យោង​ទៅ​តាម​ការ​វិភាគ​របស់ LetsGoDigital បាន​ឲ្យ​ដឹង​ថា​ស្មា​ត​ហ្វូ​ន​ខាងលើ​អាច​បត់បែន​បាន​ដល់​ទៅ​បួន​ដំណាក់កាល​ឯណោះ ដែល​ធ្វើ​ឲ្យ Samsung Galaxy Fold ប្រៀប​ដូច​ជា​មិន​មាន​អ្វី​អស្ចារ្យ​ឡើយ ។

ប្រសិនបើ​មានការ​ផលិត​បាន​ល្អ Xiaomi Dual Flex ខាងលើ​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បត់​ពីរ​ផ្នែក​នៃ​ស្គ្រី​ន​ទៅ​ក្រោយ​បាន​យាង​ងាយ ហើយ​វា​ក៏​មាន​ភាព​ស្តើង និង​ធំ​ល្អ​ផង​ដែរ ។

ដូច្នេះ​បើ​ទូរ​ស័​ព្ទះ​នេះ​ត្រូវ​បាន​លក់​លើ​ទីផ្សារ​នៅ​ចុងឆ្នាំ​២០១៩ នោះ Samsung អាច​នឹង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ទាញ​ប្រាក់​ចំណូល​ពី Galaxy Fold ដ៏​ល្បីល្បាញ​របស់​ខ្លួន ៕

Source : LETSGODIGITAL

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ