ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ប្រដៅ​ចៅហ្វាយខេត្ត កុំ​ចេះ​តែ​ធ្វើ​ហួសហេតុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្ដីបន្ទោស​ចំ​ៗ​ទៅ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​អភិបាលខេត្ត​ក្រចេះ​រឿង​ជម្លោះដីធ្លី​ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​កើតឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​មិន​គិត​នាំ​គ្នា​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្ដីបន្ទោស​ចំ​ៗ​ទៅ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​អភិបាលខេត្ត​ក្រចេះ​រឿង​ជម្លោះដីធ្លី​ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​កើតឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​មិន​គិត​នាំ​គ្នា​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ទេ ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា ចំពោះ​ករណី​ទំនាស់​ដីធ្លី នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​យក​កងកម្លាំង​នគរបាល ប៉េ​អឹ​ម ទៅ​អនុវត្តន៍​ជា​រឿង​ត្រឹមត្រូវ ។ ប៉ុន្ដែ​បើ​យក​កង​កម្លាំងយោធា​ទៅ​អនុវត្ត គឺជា​ការ​ខុសច្បាប់ ។


អភិបាលខេត្តព្រះសីហនុ

សម្តេច​បន្ត​ថា ករណី​បង្ក្រាប​ទំនាស់​ដីធ្លី​នេះ​ក៏​កើត​មាននៅ​ខេត្តក្រចេះ​ដែរ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ប្រយ័ត្ន​ដូច​ខេត្ត​ទាំង​ពីរ ។ សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា «​មន្ដ្រី​អនុវត្ត​ច្បាប់​មាន​តែ​នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរ ហើយ​រឿង​មិន​ទាន់​ត្រូវធ្វើ​ផង​វា​មិន​ទាន់​ចាំបាច់​ត្រូវធ្វើ​ខានមិនបាន​ផង ។​ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​និយាយ​ទៀត​ថា បើ​ធ្វើ​ទៅ បើ​យើង​មិន​ធ្វើ​ខុស ប៉ុន្ដែ​បើ​យើង​ធ្វើ​ខុសច្បាប់ អាហ្នឹង គឺ​កាន់តែ​ខុស​ទៀត ។ បើ​យើង​មិន​ធ្វើ​ខុស​ចង់​និយាយ​ថា សាលដីកា​របស់​តុលាការ​ដែល​យើង​មិន​ធ្វើ​ខុស ប៉ុន្ដែ​យើង​ធ្វើ​វា​មាន​ទស្សន​កម្ម គេ​អនុញ្ញាត​ច្បាប់​អនុញ្ញាត​ឲ្យ​យើង​ដកខ្លួន​សិន ដើម្បី​ពិចារណា​រក​វិធី​ដោះស្រាយ ។ ក្នុង​ស្ថាន​ការ​ឥឡូវនេះ​យើង​លេង​ចឹ​ង​អត់​បាន​ទេ ហើយ​ទៅ​មុខ​រឹតតែ​មិន​បាន​ទៀត ចឹ​ង​មើល​មុខ មើល​ក្រោយ ធ្វើ​អី​ក៏​ដោយ​» ។


អភិបាលខេត្តក្រចេះ

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៤ មក​រា កន្លង​ទៅ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ​បាន​បាញ់​គ្រាប់កាំភ្លើង​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន​៦​នាក់ ដែល​តវ៉ា​ចំពោះ​ការ​ចុះ​អនុវត្ត​សាលដីកា តុលាការ​កំពូល​លើ​ដី​វិវាទ មួយ​កន្លែង នៅ​ទីតាំង​ក្បែរ​វត្ត​អូរ​ត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ