ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! ខ្លាំង​តើ​ធ្វើ​ឲ្យ​គេ​ផ្អើល​ពេញ​ភូមិ​អស់ហើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា និង​ប្រើ​ដាវ​សាំ​មូ​រ៉ៃ​អុកឡុក អ្នក​ភូមិ រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ត្រូវ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា និង​ប្រើ​ដាវ​សាំ​មូ​រ៉ៃ​អុកឡុក អ្នក​ភូមិ រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ត្រូវ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងកើត​ផ្សារ​បាន​លុង ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ គឹ​ម ម៉េ​ង​គាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។
ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ