ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិជាមនុស្ស…តែចិត្តវិញមហា​ឃោរ​ឃៅ​ណាស់​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​​​២​នាក់​ក្នុងចំណោម​បក្សពួក​យ៉ាងតិច​​៨​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២​ កុម្ភៈ ស្ថិត​នៅ​​ក្នុងភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល…

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​​​២​នាក់​ក្នុងចំណោម​បក្សពួក​យ៉ាងតិច​​៨​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២​ កុម្ភៈ ស្ថិត​នៅ​​ក្នុងភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក
​ប​វេ​ល ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្មមួយ ។ ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ភ្លុ​ច បៀ ​អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ​ផល នឿ​ន ប្រុស​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​ ។

សេចក្តី​រាយការណ៍បន្តថា ​ក្រុម​ជន​ដៃដល​មាន​បក្សពួក​ចាប់ពី​៦ ​ទៅ​៨​នាក់ បាន​ព្រួត​គ្នា​វាយ​និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​យួ​ម កៅ​យី ភេទប្រុស ​អាយុ​២២​ឆ្នាំ នៅ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខណ​:​មាន​ជម្លោះ​ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ហេតុ​ការ​ណ៍​ដ៏​ឃោ​រ​ឃៅ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១២ កុម្ភៈ នៅ​ក្នុងផ្ទះ​បាក់បែក​គ្មាន​មនុស្ស​ស្នាក់​នៅ​មួយ​កន្លែង (​ជាកន្លែង​ពួក​ជក់​ថ្នាំ​ញៀន​) ស្ថិត​នៅ​ភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ​។

ក្រោយ​ពី​ព្រួត​គ្នា​កាប់​និង​វាយ​ជន​រង​គ្រោះ​ឲ្យ​របួស​ធ្ងន់ ពួក​ជន​ដៃដល់​ក៏​បាន​ចាប់​ជន​រង​គ្រោះ​ចង​ភ្ជាប់​នឹង​ដើម​ស្វាយ​ក្បែរ​ដំបូក ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​ក៏​បាន​រាយ​ការ​ណ៍​អធិការ​នគរបាល​ស្រុក​ប​វេ​ល ឱ្យ​ជួយ​អន្តរា​គម​ន៍ និង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​ខ្លួន​ជន​ដៃដល់​បាន​ចំនួន​២​នាក់ រីឯ​ប៉ុន្មាន​នាក់​ទៀត​កំពុង​គេចខ្លួន​ ។

​បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ តែ​ទំនង​អាច​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​។ នេះ​បើ​តាម​សមត្ថកិច្ច​ដែល​បាន​ផ្ដល់​ព័ត៌មាន​នេះ​។ ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ជន​ដៃដល់​២​នាក់​ដែល​បាន​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ