ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំរុង​ឆ្លង​ដែន​ទៅ​យួន ស្រាប់តែ​ឃើញ​សមត្ថកិច្ច​ដូច​បានឃើញ​ខ្មោច

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​សាំង​យ៉ុ​ង​ចំនួន​០២​គ្រឿង​ដឹកឈើ​ចេញ​មក​ពី​ខេត្តក្រចេះ លុះ​ពេល​ដែល​ចូល​មកដល់​ត្រង់​ចំណុច​គីឡូ​៤៥ ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំ​ពាន់ ស្រុក​មេមត់ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹង​ស្ទាក់​ចាប់​ជាប់​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​សាំង​យ៉ុ​ង​ចំនួន​០២​គ្រឿង​ដឹកឈើ​ចេញ​មក​ពី​ខេត្តក្រចេះ លុះ​ពេល​ដែល​ចូល​មកដល់​ត្រង់​ចំណុច​គីឡូ​៤៥ ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំ​ពាន់ ស្រុក​មេមត់ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹង​ស្ទាក់​ចាប់​ជាប់​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​រត់គេច​ខ្លួន​បាត់​ផង​ដែរ ។

លោក ហួរ ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មាន​កម្លាំង​មូលដ្ឋាន​បាន​រាយការណ៍​មក​ប្រាប់​ដល់​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​នៅ​ស្រុក​មេមត់​ថា មាន​រថយន្ត​ចំនួន​០២​គ្រឿង​បានបើក​ចូល​មក​ភូមិ​-​ឃុំ​ខាងលើ​ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម​កម្លាំង​របស់​លោក​បានទៅ​ប្រចាំការ និង​បាន​ត្រៀម​មិន​ឲ្យ​ក្រុម​ឈ្មួញ​ដឹង​ឡើយ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប្រាប់​បន្ត​ថា លុះដល់​វេលា​ម៉ោង​ខាងលើ​ស្រាប់តែ​ថ​យន្ត​ដឹកឈើ​នោះបាន​បើក​មក​ដល់​មែនហើយ​អ្នកបើកបរ​គ្រាន់តែ​បានឃើញ​កម្លាំង​បរិស្ថាន និង​សមត្ថកិច្ច​បាន​នាំ​គ្នាបើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ដោយ​បាន​បន្សល់​ទុក​តែ​រថយន្ត​ដឹកឈើ​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ចេញ​មុខ​ឈ្មួញ​ណា​ម្នាក់​មក​អះអាង​ជា​ឈើ​របស់​ខ្លួន​ដែរ ។

នា​រសៀល​ថ្ងៃ​ដដែល​រថយន្ត​ដឹកឈើ​ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទី​បរិស្ថាន​ខេត្ត​ដើម្បី​រៀបចំ​ធ្វើការ​វាស់វែង​ឲ្យ​ដឹង​មាន​បរិមាណ​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គីប ។ តាម​គោល​ការ​ណ៏​ប្រកាស​រក​ម្ចាស់ ដើម្បី​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ព្រម​ទទួល​ការ​ផាកពិន័យ​បើ​ពុំនោះ​ទេ​នឹង​ត្រូវ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ