ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​ដោយ​ដើរ​90​នា​ទី​ក្នុង​1ថ្ងៃ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​​ជំ​ងឺ​មហា​រីក​ដោះ​​​30ភាគ​រយ​​​

10 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បានអះ​អាង​ថា ស្ត្រី​ដែល​​​ហាត់​ប្រាណ​ដោយ​ដើរ​រយៈ​ពេល​​១​ម៉ោង​កន្លះ​រៀង​រាល់​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហា​រីក​ដោះ​​បាន​ដល់​​ទៅ​​៣០​ភាគ​រយ ។​អ្នក​វិទ្យា​សាស្ត្រ​ទាំង​នេះ​បាននិយាយ​ទៀត​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ធម្ម​តាៗ​​​១០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​​អាច​កាត់​បន្ថយ​ការ​កើត​ជំ​ងឺ​​មហា​រីក​​​ដល់​ស្ត្រី​គ្រប់​វ័យ ។

​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​អា​មេរិក​ទាំង​នេះ​ជឿ​ថា ការ​ធ្វើ​ឱ្យ​ខ្លួន​យើង​មាន​សកម្ម​ភាព ​នឹង​ជួយ​ទប់​ស្កាត់​ការ​បង្កើត​​ជា​លិកា​ខ្លាញ់​ដែល​ជា​ឈ្នាន់​ឈាន​ទៅ​រក​ការ​​ដុះដុំ​​សាច់​ម​ហារីក  ។ ការ​សិក្សា​នេះ​ត្រូវ​គេ​ធ្វើ​ពិ​សោធ​​​លើ​ស្ត្រី​អា​យុ​ពី​២០​ទៅ ៩៨​ឆ្នាំ​ប្រ​មាណ​​៣.០៥៩​នាក់​ ​ដោយ​ក្នុង​នោះ​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​មហារីក​ដោះ​ ១.៥០៤​នាក់ ។

យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​មហា​រីក​នេះ​បាន​រក​ឃើញ​ថា អត្ថ​ប្រ​យោជន៍​​នៃ​ការ​ហាត់​ប្រាណ​ដែលថា​​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​ជំ​ងឺ​ម​ហា​រីក​ដោះអាច​ត្រូវ​រលាយ​បាត់​ឬ​គ្មាន​តែ​ម្តង​ប្រ​សិន​ជា​ស្ត្រី​នោះ​ឡើង​ទម្ងន់ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ហាត់​ប្រាណ​ដែល​ថា​ជួយ​ទប់​​​ស្កាត់​ការ​ដុះ​ដុំ​សាច់​នោះ​គឺ​ដោយ​ការ​កាត់​បន្ថយ​ចំនួន​កោ​សិកា​ខ្លាញ់​និង​ជា​លិ​កា​ខ្លាញ់​ ។

កោ​សិកា​និង​ជា​លិ​កា​ខ្លាញ់​ទាំង​នេះ​​​​ជា​អ្នក​​បញ្ចេញ​នូវ​អ័រ​ម៉ូន​ Oestrogen និង Testosteroneដែល​ជំ​រុញ​ឱ្យ​មាន​ការ​ដុះ​ដុំ​សាច់ ។​​ការ​ស្រាវ​ជ្រាវ​ពី​លើក​មុន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បណ្តា​ស្ត្រី​ដែល​មាន​អ័រ​ម៉ូន​ Oestrogen និង Testosterone កម្រិត​ខ្ពស់​ក្នុង​រាង​កាយ​គឺ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ជំ​ងឺ​ម​ហារីក​ដោះ​ពី​២​​ទៅ​៣​ដង ៕