ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​មេ​ថ្មី ពូកែ​ហូប​លើ​មេ​ចាស់​… ហូប​រួច​ជុះ​ចោល​ស្ងាត់ឈឹង

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ លោក​អីុ ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ដែល​ទើប​តែ​ឡើង​ថ្មី​ជំនួស​លោក​ប្រធាន​មន្ទីរ​ចាស់ ដែល​មាន​កំហុស​ធ្ងន់ធ្ងរ​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​ប្តឹង​ពី​បទ​លួច​លក់​ដី​រដ្ឋ​នោះ ឥឡូវ​កំពុង​ដើរ​តាម​គន្លង​លោក​ប្រធាន​ចាស់…

ខេត្តកោះកុង ៖ លោក​អីុ ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ដែល​ទើប​តែ​ឡើង​ថ្មី​ជំនួស​លោក​ប្រធាន​មន្ទីរ​ចាស់ ដែល​មាន​កំហុស​ធ្ងន់ធ្ងរ​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​ប្តឹង​ពី​បទ​លួច​លក់​ដី​រដ្ឋ​នោះ ឥឡូវ​កំពុង​ដើរ​តាម​គន្លង​លោក​ប្រធាន​ចាស់ និង​ខ្លាំង​ជាង​លោក​ប្រធាន​ចាស់​ទៅ​ទៀត ព្រោះ​លោក​ប្រធាន​ចាស់​ហា៑ន​លក់​ដី​មន្ទីរ​តែ​កន្លះ​ហិ​កតា​ប៉ុណ្ណោះ ។ ចំណែក​លោក​ប្រធាន​ថ្មី​ឈ្មោះ អីុ​ម៉េ​ង​លាង ថ្លើមធំ​ហា៑ន​យក​ដី​មន្ទីរ​ដល់​ទៅ​ជាង​១០​ហិ​កតា​ឯណោះ​ទៅ​ជួល​ឱ្យ​បុគ្គល​ឯកជន​បើកហាង​លាង​រថយន្ត ទីតាំង​អាជីវកម្ម​ផ្សេង​ៗ និង​ពុះ​ឡូ​តិ៍លក់​ចែក​គ្នា ។

រឿងរ៉ាវ​បែក​ពាង​ប្រហុក​របស់​លោក​ប្រធាន​ថ្មី​រូប​នេះ​កើត​ចេញពី​មន្ត្រី​ក្រោម​ឱវាទ​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​អធិការកិច្ច​របស់​ក្រសួងកសិកម្ម ហើយ​ត្រូវ​បាន​ក្រុម​ន្ត្រី​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅ ។

ប្រភព​មន្ត្រី​ក្រោម​ឱវាទ​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្រុម​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រួច​បាន​២​ថ្ងៃ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ចេញ​លិខិត​ព្រមាន​មួយ​លេខ​៨៥៦៣ ក​.​ស​.​ក ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ទៅ​លើ​កំហុសឆ្គង​របស់​លោក អីុ ម៉េ​ង​លាង ចំនួន​១៦​ចំណុច ដែល​ក្នុង​នោះ​ចំណុច​ទី​១៤ បាន​បញ្ជា​ឱ្យ​លោក​ប្រធាន​មន្ទីរ​រូប​នេះ ចុះ​ស្រាវជ្រាវ​រក​ដី​ថ្នាល​ដាំ​ដើមកា​ស្យា​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ចំនួន​៣​ទីតាំង ដែល​ទីតាំង​ទី​១-​មាន​ចំនួន​២២៥.០០០​ម៉ែត្រការ៉េ ទីតាំង​ទី​២-​មាន​ចំនួន​១៤១.៨០៩​ម៉ែត្រការ៉េ និង​ទីតាំង​ទី​៣-​ចំនួន ១០.០៨៦​ម៉ែត្រការ៉េ ។

ប្រភព​ដដែល​បាន​ទម្លាយ​ថា រហូត​មក​ដល់​ពេល​នេះ​លោក​អីុ ម៉េ​ង​លាង នៅ​មិន​ទាន់​បាន​ធ្វើការ​បំភ្លឺ​ឆ្លើយ​តប​ទៅ​អគារ​ធិ​ការដ្ឋាន​នៃ​ក្រសួងកសិកម្ម​វិញ​នៅឡើយ​ទេ ហើយ​ក្រុម​មន្ត្រី​អធិការកិច្ច​ក៏​ស​ម្ង្ងំ​ស្ងាត់ឈឹង​ដែរ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ