ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាន​ទម្លាក់​ពីលើ​ម៉ូតូ​សង្ស័យ​ដាក់​ថ្នាំ​សណ្តំ​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​សង្ស័យ​ដាក់​ថ្នាំ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ​ជិត​សាលា​បឋម​សិក្សា​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ថ្មគោល​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​សង្ស័យ​ដាក់​ថ្នាំ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ​ជិត​សាលា​បឋម​សិក្សា​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ថ្មគោល​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​ត្រូវ​បុរស​ម្នាក់​ដឹក​តាម​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ថ្មគោល ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ជិះ​គ្នា​២​នាក់ បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​ដែល​ជិះ​ខាងក្រោយ​ត្រូវ​បាន​បុរស​អ្នក​ឌុ​ប​ច្រាន​ទម្លាក់​ពីលើ​ម៉ូតូ​ហើយ​បាន​ជិះ​គេចខ្លួន​បាត់ ។ ចំណែក​ឯ​ជន​រង​គ្រោះ​មាន​សភាព​រង​របួសធ្ងន់​សមត្ថកិច្ច​សួរនាំ​ពុំ​កើត​ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​គ្លីនិក​ជិត​កន្លែង​កើតហេតុ​ដើម្បី​ព្យាបាល ។

លោកគ្រូ​ពេទ្យ​ដែល​ព្យាបាល​បុរស​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ រង​របួសធ្ងន់​បាក់ដង​កាំបិត​ផ្នែក​ខាងស្ដាំ ចំណែក​ក្បាល​ក៏​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ