ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ឪពុកលើកដៃ​ប្រហារជីវិត​កូនបង្កើត…រំលងមួយថ្ងៃ​ត្រូវបានតុលាការសម្រេច​ហើយ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ដោយសារតែ​ជនរងគ្រោះជា​កូន​​ជេរ​ប្រមាថ​ និង​វាយដំ​ជា​ញឹក​ញាប់មក​លើ​ជនសង្ស័យ​ជា​ឪពុក​ និង​ក្រុម​គ្រួសារ ទើប​ធ្វើ​ឱ្យ​​ជនសង្ស័យ​ជា​ឪពុក​ទ្រាំលែង​បាន​ក៏​​លើកដៃ​វាយ​កូនបង្កើត​ទាំង​បង្ខំចិត្ត​ ដើម្បីជា​ការ​ព្រមា​ន​ តែ​មិននឹកស្មាន​ថា​​ បណ្តាល​ឱ្យស្លាប់ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​សាលា​ដំបូង​បាន​មួយថ្ងៃ…

ខេត្ត​កណ្តាល ​៖ ដោយសារតែ​ជនរងគ្រោះជា​កូន​​ជេរ​ប្រមាថ​ និង​វាយដំ​ជា​ញឹក​ញាប់មក​លើ​ជនសង្ស័យ​ជា​ឪពុក​ និង​ក្រុម​គ្រួសារ ទើប​ធ្វើ​ឱ្យ​​ជនសង្ស័យ​ជា​ឪពុក​ទ្រាំលែង​បាន​ក៏​​លើកដៃ​វាយ​កូនបង្កើត​ទាំង​បង្ខំចិត្ត​ ដើម្បីជា​ការ​ព្រមា​ន​ តែ​មិននឹកស្មាន​ថា​​ បណ្តាល​ឱ្យស្លាប់ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​សាលា​ដំបូង​បាន​មួយថ្ងៃ ក៏ត្រូវ​​បាន​តំណាង​អយ្យការ​សម្រេច​ឱ្យ​ជនសង្ស័យជា​ឪពុក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ។​

ជន​រង​គ្រោះ​ត្រូវជា​កូន​ដែល​ស្លាប់​ឈ្មោះ ផង់ បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ម្កាក់ ឃុំ​ដើមឫស​ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល​ ។ ចំណែក​ជនសង្ស័យ​ត្រូវជា​ឪពុក​ឈ្មោះ ផង់ ជាង អាយុ​៦៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ម្កាក់ ឃុំ​ដើមឫស​ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល​ ។

លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឱ្យ​ជនសង្ស័យ​ជា​ឪពុក​ដែល​បាន​ជ្រុលដៃ​វាយកូនប្រុស​បង្កើត បណ្តាល​ឱ្យស្លាប់​ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​នគរបាល​បញ្ជូន​មក​កាន់​សាលាដំបូង កាលពី​​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។

លោក​ព្រះរាជអាជ្ញា​រង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​យល់​ឃើញ​ថា ជនសង្ស័យ​ជា​ឪពុក​មាន​វ័យចាស់ ហើយ​ចម្លើយ​របស់​ជនសង្ស័យ​ដែល​វាយ​កូនប្រុស​បង្កើត​ខ្លួនឯង ពុំ​មាន​ចេតនា​សម្លាប់ ដោយ​គ្រាន់តែ​ព្រមាន ហើយ​ជន​រង​គ្រោះជា​អ្នក​បង្ករឿង​ជេរ​ប្រមាថ និង​វាយ​ឪពុក ម្តាយ បងប្អូន​ជា​ញឹកញាប់ និងជា​​យូរ​ណាស់​មក​ហើយ និង​យោង​តាម​សាក្សី​ដែល​ជា​បងប្អូន​បង្កើត បងប្អូន​សាច់ថ្លៃ និង​ម្តាយ​របស់​ជន​រង​គ្រោះ បាន​អះអាង​ថា ជន​រង​គ្រោះ​ជា​កូន ជា​មនុស្ស​ប្រមឹក​ស្រា តែង​តែ​ជេរ​មើលងាយ និង​វាយ​ឪពុក​ជា​រឿយ​ៗ ទើប​បានជា​សម្រេច​ដោះ​លែងឱ្យ​ជនសង្ស័យ​ជា​ឪពុក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​។

តាម​ប្រភពពី​អ្នកស្រី ផង់ ស្រី​នាង ​ដែលត្រូវជា​​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ​បាន​អះអាង​ថា បងប្រុស​របស់​គាត់​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ និង​រករឿង​ក្រុម​គ្រួសារ ព្រមទាំង​​ឪពុក​ម្តាយ​ជា​រៀងរាល់ថ្ងៃ និង​ច្រើន​ឆ្នាំ​មក​ហើយ​។ សូ​ម្បី​តែ​ប្រពន្ធ​ក៏​មិន​អាច​រស់នៅ​ជាមួយ​បាន​ដែរ និង​បាន​លែងលះ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយ ហើយ​ម្តាយ​ក៏​មិនហ៊ាន​​នៅផ្ទះ​ជាមួយ​ដែរ គឺ​ទៅ​នៅ​ជាមួយ​កូន​ដទៃទៀត​ ។

​នៅ​ក្នុងផ្ទះ​កើត​ហេតុ​​មាន​តែ​ឪពុក​របស់​គាត់​ និង​បងប្រុស​ប្រមឹក(ជនរងគ្រោះ​) ព្រមទាំង​ក្មួយ​ស្រី​ប៉ុណ្ណោះ ហើយ​ឱ្យ​តែ​ស្រវឹងស្រា​ម្តង​ៗ បង​ប្រុស​របស់​គាត់​បាន​រករឿង​ជេរ​ប្រមាថ ប្រើ​អំពើ​ហិ​ង្សាទៅ​លើ​ឪពុក​ជា​រឿ​យ​ៗផងដែរ​ ហើយ​ឪពុក​តែងតែ​រត់គេច​ជា​និច្ច និង​ពេល​ខ្លះ​បង​ប្រុស​របស់​គាត់​​យក​ចាន​វាយ​ក្បាល​ឪពុក​ថែម​ទៀត​ផង​។

​អ្នក​ស្រី ផង់ ស្រីនាង ​បាន​បញ្ជាក់​បន្ត​ថា ឪពុក​របស់​គាត់​​ជា​មនុស្ស​ស្លូត​ណាស់ ហើយ​ឪពុក​វាយ​បងប្រុស​របស់​គាត់​​នេះ ក៏​មិន​មាន​បំណង​សម្លាប់​ដែរ គ្រាន់តែ​ព្រមាន​តែ​ប៉ុណ្ណោះ ទើប​បានជា​ពួកគាត់​​ជា​កូន​ទាំង​៤​នាក់ និង​កូនប្រសារ ព្រមទាំង​ម្តាយ នាំ​គ្នា​មក​អង្វរ​សុំ​ឱ្យ​តុលាការ​សម្រាលទោស និង​ធ្វើការ​ដោះ​លែងទោស​ ហើយ​នៅ​ពេល​ដែល​តុលាការ​សម្រេច​ឱ្យ​ឪពុក​នៅ​ក្រៅ​ឃុំ​ដូច្នេះ ពួកគាត់​ពិតជា​ត្រេកអរ​រក​អ្វី​មក​ប្រៀបប្រដូចពុំ​​បាន​នោះ​ទេ ព្រោះ​​ឪពុក​របស់​គាត់​កាន់តែ​ចាស់ និង​មាន​ជំងឺ​ថែម​ទៀត​ផង ​។ ​ពួក​គាត់​ទាំងអស់គ្នា​លើក​ម្រាមដៃ​ដប់​ទាំង​ទឹកភ្នែក​រលីងរលោង​និយាយ​ថា​ «ពិតជា​យុត្តិធម៌​ចំពោះ​ចំណាត់ការ​របស់​ស្ថា​ប​័ន​តុលាការ​» ៕

គួររំលឹក​ថា ទ្រាំទ្រ​លែង​បាន​…​ឪពុក​លើកដៃ​ប្រហារជីវិត​កូនបង្កើត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ