ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ជាង​ធ្វើ​ផ្ទះ​ជាប់​ព្រំ​និយាយ​ជេរ​ឌឺដង​ហៅ​មិត្តភក្តិ​មក​ជួយ​វាយតែមានអី…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនាស់​ដីធ្លី​ប្រើ​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​រង​របួសធ្ងន់​២​នាក់ ស្រាល​៤​នាក់​សមត្ថកិច្ច​ឃាត់​៦​នាក់​ទៅ​ផ្នែក​ជំនាញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទុះ ដែល​ស្ថិត​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២…

រាជធានី​ភ្នំពេញ ៖ ទំនាស់​ដីធ្លី​ប្រើ​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​រង​របួសធ្ងន់​២​នាក់ ស្រាល​៤​នាក់​សមត្ថកិច្ច​ឃាត់​៦​នាក់​ទៅ​ផ្នែក​ជំនាញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទុះ ដែល​ស្ថិត​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​ជាង​ឃាត់​២​នាក់ ទី​១-​ឈ្មោះ យ៉ាង ផានិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ និង​ទី​២-​ឈ្មោះ ស៊ុន សុធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ភាគី​ខាង​ផ្ទះ​សាងសង់​ចាស់ ឃាត់​៤​នាក់ ទី​១-​ឈ្មោះ អេ​ង សុ​ផេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​នៅផ្ទះ និង​ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​, ទី​២-​ឈ្មោះ ម៉េ​ត ចាន់​ថា​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន រស់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ទី​៣-​ឈ្មោះ យឹ​ម ភារ​ម្យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​ទី​៤-​ឈ្មោះ នួន សា​វុ​ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​សាកសួរ​ទាំង​សង្ខាង​បាន​បញ្ជាក់​ប្រាប់​ថា ភាគី​ខាង​ម្ចាស់ផ្ទះ​ដែល​សាងសង់​ចាស់​មាន​ទំនាស់​ជាមួយ​ជាងសំណង់​ដែល​មក​សាង​សង់ផ្ទះ​ដេរ​ម៉ូ​ដ​សក់​ជ្រាប់​ព្រំប្រទល់​ជាមួយ​គ្នា​ដោយ​ខាង​ម្ចាស់ផ្ទះ​សាងសង់​ចាស់​បាន​ដៀមដាម​ទៅ​ក្រុម​ជាង​ដែល​សាងសង់​ផ្ទះ​ដេរ​ម៉ូ​ដ​សក់​ខាងលើ​ដោយ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​មក​ម្ចាស់ផ្ទះ​សាងសង់​ចាស់​បាន​ទូរស័ព្ទ​ហៅ​បក្សពួក​គូកន​មក​វាយ​ជាង​បណ្តាល​ឲ្យ​បែកក្បាល បន្ទាប់​មក​ភាគី​ខាង​ជាងសំណង់​បាន​វាយតប​វិញ​បណ្តាល​ឲ្យ​បែក​មុខ​រង​របួសធ្ងន់​២​នាក់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ប្រើ​អំពើ​ហិង្សា​ភ្លាម​ៗ​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​បន្ទាប់​មក​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ឃាត់​ភាគី​ទាំង​សង្ខាង ។ ដោយ​ភាគី​ផ្ទុះ​សាងសង់​ចាស់ ដែល​មក​ជួយ​អន្តរាគមន៍​ឃើញ​សមត្ថកិច្ច​មក​ដល់​បំរុង​ជិះ​ម៉ូតូ​គេច​ហើយ​សមត្ថកិច្ច​ឃាត់​ភ្លាម​ៗ ។ ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ​នាក់​រង​របួសធ្ងន់​២​នាក់​សមត្ថកិច្ច​នាំ​ទៅ​ព្យាបាល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សង្ខាង​មក​ប៉ុស្តិ៍​ដើម្បី​សំរបសំរួល​ប៉ុន្តែ​ភាគី​ទាំង​សង្ខាង និយាយ​យក​ត្រូវ​រៀង​ៗ​ខ្លួន​ហើយ​បន្ទាប់​មក​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ