ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនា​ម័យ​​ធ្មេញ​ជួយ​កាត់​បន្ថយ​​អត្រា​ប្រ​ឈម​នឹង​​​ជំងឺរលាក​​សួត​​

10 ឆ្នាំ មុន

ការ​ដុស​សម្អាតធ្មេញ​របស់​អ្នក​ឱ្យ​បានស្អាត​​​​មិន​ត្រឹម​តែ​អាច​ការ​ពារ​ជំ​ងឺ​អញ្ចាញ​ធ្មេញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​រោគ​រលាក​សួត​(Pneumonia)​​​​ផង​ដែរ ។​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​របស់​សា​កល​វិទ្យា​ល័យYale University​​ ​រដ្ឋ​​ Connecticutសហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​បាក់​តេរី​ក្នុង​មាត់​នៅ​មុន​ការ​អភិ​វឌ្ឍ​​នៃ​

ការ​ដុស​សម្អាតធ្មេញ​របស់​អ្នក​ឱ្យ​បានស្អាត​​​​មិន​ត្រឹម​តែ​អាច​ការ​ពារ​ជំ​ងឺ​អញ្ចាញ​ធ្មេញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​រោគ​រលាក​សួត​(Pneumonia)​​​​ផង​ដែរ ។​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​របស់​សា​កល​វិទ្យា​ល័យ​Yale University​​ ​រដ្ឋ​​ Connecticutសហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​បាក់​តេរី​ក្នុង​មាត់​នៅ​មុន​ការ​អភិ​វឌ្ឍ​​នៃ​លក្ខ​ខណ្ឌ​​រលាក​សួត​ចំពោះ​អ្នក​ជំ​ងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ ។

​បន្ទាប់​ពី​បាន​ចំណាយ​ពេល​​អស់​ជាង​១ខែ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​អ្នក​ជំ​ងឺ​រលាកសួត​ធ្លាប់​ជួ​ប​ប្រទះ​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​នៃ​សមាសធាតុ​បាក់​តេរី​នៅ​ក្នុង​មាត់​របស់​ពួកគេ​​។ សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​វេជ្ជ​បណ្ឌិត​ Samit​ Joshiបាន​ថ្លែង​ថា​៖ «លទ្ធ​ផល​នៃ​ការរក​ឃើញ​របស់​យើង​លើក​នេះ​ អាច​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​​សើរ​នូវ​មធ្យោ​បាយ​ទប់​ស្កាត់​រោគ​រលាក​សួត​ទៅ​ថ្ងៃ​អ​នា​គត​ ដោយ​ការទប់​ទល់​បាក់​តេរី​ដែល​រស់​នៅ​ក្នុង​មាត់​របស់​យើង​»។

​មូល​និធិ​ទន្ត​សាស្ត្រ​អង់​គ្លេស​(BDF)បាន    និ​យាយ​ថា លទ្ធផល​ខាងលើ​នេះ មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​បាន​បង្ហាញ​ថា មាត់​គ្មាន​អនា​ម័យ​នាំ​ឱ្យ​កើត​ជំ​ងឺ​ផ្លូវ​ដង្ហើម​នោះ​ ។ ​ជំ​ងឺ​ផ្លូវ​ដង្ហើម​ (​Bacterial​ Chest​ Infections) ត្រូវ​បាន​គេ​គិត​ថា​ បង្ក​ឡើង​ដោយ​ការ​ដក​ដង្ហើម​ស្រូប​យក​ដំណក់​ទឹក​តូចៗ​ពី​មាត់​និង​បំពង់​.ក​ចូល​ទៅ​ក្នុង​សួត ​ហើយ​បើ​តាម​ការ​សិក្សា​កាល​ពី​លើក​មុន​ៗបាន​បង្ហាញ​ថា មនុស្ស​យើង​អាច​​ប្រ​ឈមនឹង​អត្រា​ស្លាប់​ច្រើន​ជាង​នេះ​ដោយ​រោគរលាក​សួត​ប្រសិន​ជា​ពួក​គេ​មាន​លេខ​អញ្ចាញ​ធ្មេញ​ច្រើន (​deep gum pockets) ។​

វេជ្ជ​បណ្ឌិត​ Nigel​ Carter អគ្គ​នា​យក​​មូល​និធិ​ទន្ត​សាស្ត្រ​អង់​គ្លេសបាននិយាយ​ថា លទ្ធផល​​នៃ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​​បាន​គាំ​ទ្រ​ការរក​ឃើញ​កន្លង​មក​ដែល​ថា ថែរក្សា​សម្អាតធ្មេញ​ឱ្យ​បាន​ល្អ​ជួយ​បង្កើន​សុខ​ភាព​ជា​ទូ​ទៅ​ ។ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា​​ ​អំឡុង​ខែ​រងា​​ យើង​ទាំង​អស់​គ្នា​ងាយ​នឹង​កើត​ជំ​ងឺ​ផ្តាសាយ​  ក្អក​និង​ឆ្លង​វី​រុស​ផ្លូវ​ដង្ហើម​យោង​ទៅលើ​តំណក់​សី​តុណ្ហ​ភាព​។ អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវចងចាំ​ជា​ពិសេស​អ្នក​​ដែលងាយ​នឹង​​ឆ្លង​ជំ​ងឺ​ គឺ​​ការ​ពារ​មុន​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​បំ​ផុត​»។ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា​ គេ​គួរតែ​ដុ​សធ្មេញ​ឱ្យ​បាន​​២​ដង​ក្នុង​មួយ​ថ្ងៃ គឺ​ម្តង​ប្រើ​រយៈ​ពេល​២នាទី​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​សារ​ធាតុ​ Fluoride និង​ត្រូវ​សម្អាត​​ចន្លោះ​ធ្មេញ​ជា​មួយ​នឹង​ច្រាស់​ Interdental Brush ៕