ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​១​ក្ឌាំង​ខ្ទេច​អស់​២​ផ្ទាំង ខណៈ​មួយ​គ្រឿង​ទៀត​មក​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​ទ្រង់ទ្រាយ​ខឿន​២​ផ្ទាំង ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​ខឿន​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ជនជាតិ​ចិន​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង ៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​ទ្រង់ទ្រាយ​ខឿន​២​ផ្ទាំង ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​ខឿន​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ជនជាតិ​ចិន​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង ៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Y-5218 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ចំណែកឯ​រថយន្ត​បង្ក​មួយ​គ្រឿង​ទៀត ម៉ាក RAV4 ពណ៌​ទឹកប្រាក់​ដូច​គ្នា ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AK-4854 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក CRV មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​រ៉េ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ខូច​ទ្រង់ទ្រាយ​អស់​ចំនួន​២​ផ្ទាំង ។

ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​គេចខ្លួន​បាត់ ខណៈ​ពេល​ភ្លាម​ៗ​នោះ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ប្រគល់​ឲ្យ​ជំនាញ​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ​រ ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​ទៀត​បាន​បើក​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​កន្លែង​ដដែល បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក Starex របស់​ជន​ជន​ចិន​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​កំ​ពិត​ចំ​កណ្តាល​រថយន្ត រង​ការ​ខូចខាត ។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក RAV4 បង្ក​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដាច់​កាឡេ​ខាងឆ្វេង​ម្ខាង​ទៅ​មុខ​មិន​រួច​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរា​ចរណ៍​​រាជធានី​ភ្នំពេញ​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ​ប៉ុន្តែ រថយន្ត​រង​គ្រោះ​ម៉ាក Starex អ្នកបើកបរ​សុំ​សម្របសម្រួល​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ