ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​អេ​ម​ស៊េរី​ក្រោយ Toyota នឹង​មាន​បំពាក់ Android Auto ស្រាប់

5 ឆ្នាំ មុន

ក្រុមហ៊ុន Toyota នៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា រថយន្ត​មួយ​ចំនួន​របស់​ខ្លួន​ដែល​មាន​សេ​រ៊ី​ឆ្នាំ​២០២០ នឹង​មាន​បំពាក់​មក​ជាមួយនឹង​កម្មវិធី Android Auto ​មក​ស្រាប់ ។ រថយន្ត​ទាំងនោះ​មាន​ដូច​ជា…

ក្រុមហ៊ុន Toyota នៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា រថយន្ត​មួយ​ចំនួន​របស់​ខ្លួន​ដែល​មាន​សេ​រ៊ី​ឆ្នាំ​២០២០ នឹង​មាន​បំពាក់​មក​ជាមួយនឹង​កម្មវិធី Android Auto ​មក​ស្រាប់ ។ រថយន្ត​ទាំងនោះ​មាន​ដូច​ជា Sequoia, Tundra និង 4Runner ។

ចំពោះ​ទីផ្សារ​នៅ​ក្នុង​ទ្វីបអឺរ៉ុប គេ​អាច​មាននៅ​លើ​រថយន្ត​ផ្សេង​ទៀត​ដូច​ជា Aygo និង Yaris​។ ជាដំបូង បច្ចេកវិទ្យា​នេះ​នឹង​មាននៅ​លើ​តែ​រថយន្ត​ថ្មី​ៗ​នោះ​ទេ ។ Toyota មិន​ទាន់​បាន​បញ្ជាក់​ថា នឹង​មាន​លក្ខណៈ​ត្រឹមណា​ឬ​មានការ​បន្ថែម​អ្វី​ផ្សេង​ៗ​នោះ​ទេ ។

កម្មវិធី Apple CarPlay គឺ​មាននៅ​លើ​រថយន្ត Toyota និង Lexus រួច​ទៅ​ហើយ តែ​ដោយសារ​តែ​មានការ​បារម្ភ​ទៅ​លើ​ការ​រក្សា​ឯកជន​ភាព ទើប​ក្រុមហ៊ុន​នេះ​បាន​អនុញ្ញាត​ឱ្យ Android Auto របស់​ក្រុមហ៊ុន Google លើ​រថយន្ត​របស់​ខ្លួន​ដែរ ។

កម្មវិធី Apple CarPlay មាននៅ​លើ​រថយន្ត Toyota ដំបូង​គេ​កាលពីដើម​ឆ្នាំ​២០១៨ ពោល​គឺ​នៅ​លើ​រថយន្ត Avalon ។ ខណៈ​ដែល​ការ​គាំទ្រ​ពី CarPlay បាន​រីក​រាលដាល​ដល់​ម៉ូ​ដែល​រថយន្ត Toyota និង Lexus ដទៃ​ទៀត នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក​ខាងជើង រួម​ទាំង​រថយន្ត Corolla ថ្មី និង រថយន្ត Lexus UX ផង​ដែរ វា​មិន​ទាន់​មាននៅ​លើ​រថយន្ត​អូស្ត្រាលី​ទេ ។

ទាំង​កម្មវិធី Android Auto និង Apple CarPlay សុទ្ធតែ​អាច​ស្គាល់​កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង មុខងារ​ដូច​ជា កម្មវិធី​ប្រាប់ផ្លូវ កម្មវិធី​ចាក់​ចម្រៀង និង ការ​ភ្ជាប់​មួយ​ចំនួន​ជាមួយនឹង​ទូរស័ព្ទ ក្នុង​លក្ខណៈ​សាមញ្ញ​និង​ស្រួល​ប្រើ​ពេល​បើកបរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ