ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ព្រួយ​ផ្លូវ​​​ចិត្ត​ជា​កត្តា​ចម្បង​​​​នាំ​ឲ្យ​កើត​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​

10 ឆ្នាំ មុន

របាយ​ការ​ណ៍​នៃ​ការ​ស្រាវ​ជ្រាវ​លើ​មនុស្ស​ប្រមាណ​៣០ម៉ឺននាក់​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ The Journal of the American Medical Association (JAMA)បាន​រក​ឃើញ​ថា​ ​សេច​ក្តី​​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ជា​កត្តា​​សំ​ខាន់​មួយ​ក្នុង​ចំណោម​កត្តា​នានា​បង្កើន​នូវ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ។

​របាយ​ការ​ណ៍​នៃ​ការ​ស្រាវ​ជ្រាវ​លើ​មនុស្ស​ប្រមាណ​៣០ម៉ឺននាក់​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ The Journal of the American Medical Association (JAMA)បាន​រក​ឃើញ​ថា​ ​សេច​ក្តី​​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ជា​កត្តា​​សំ​ខាន់​មួយ​ក្នុង​ចំណោម​កត្តា​នានា​បង្កើន​នូវ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ។

របាយ​ការណ៍​ដដែល​បាន​បន្ត​ថា​៖ «ជំ​ងឺ​​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ គឺ​ជា​មូល​ហេតុ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​ និង​​​ពិ​ការ​​​ភាព​​ជា​អចិន្ត្រៃ​យ៍​ ។ សេចក្តី​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ស្ថិត​ក្នុង​កម្រិត​ប្រេ​វ៉ាឡង់​ខ្ពស់​បំ​ផុត​ចំពោះ​មនុស្ស​ជា​ទូ​ទៅ​ ។ វា​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​ បុរស​៥,៨%​ និង​​ស្ត្រី​៩,៥%​ជួប​​​​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ឬការ​តប់​​ប្រមល់​​ទល់​ពុទ្ធោ​​​ក្នុង​ចិត្ត​ជាប់​ៗ​គ្នារយៈ​១២ខែ​ប្រៀប​ដូច​ជា​រឿង​ភាគហុងកុង​​​ ។ ដំណើរ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ទូ​ទៅ​ក្នុង​១ជី​វិត​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ជាង​១៦​% » ។

បណ្ឌិត An Pan​នៃ​សាកល​វិទ្យា​ល័យ​ហា​វើដ​រដ្ឋ​បូ​ស្តុន​សហរដ្ឋ​អាមេរិក​ព្រម​ទាំង​សហការី​របស់​ខ្លួន​ជឿជាក់​ថា ទុក្ខ​ព្រួយ​អាច​បង្កើត​ឱ្យ​មាន​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ តាម​រយៈ​កត្តា​​​ចម្បង​ៗ​មួយ​ចំនួន​ដូចជា ៖Neuroendocrine (ជាប់​ទាក់​ទង​សរសៃ​ប្រសាទ​និង​ប្រព័ន្ធ​អង់​ដូ​គ្រីន​) ទង្វើ​​ដែល​មិន​នាំ​មក​នូវ​សុខភាព​(​ជក់​បារី មិន​ហាត់​ប្រាណ របប​អាហារ​មិន​គ្រប់​គ្រាន់ កង្វះ​ខាត​ការ​ប្រតិ​បត្តិ​តាម​ក្បួន​​វេជ្ជ​សាស្ត្រ​) ការ​ធាត់​ដុះ​ក្បាល​​​ពោះ​លើស​ទម្ងន់ ជំងឺ​ទឹក​នោម​ផ្អែម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​ដើម ។​

សរុប​សេចក្តី​មក លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​ដ៏​ធំ​លើក​នេះ​គឺ​ពិត​ជា​បាន​បង្ហាញ​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​ក្រឡែត​ថា សេចក្តី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​គឺ​ជា​កត្តា​ប្រឈម​យ៉ាង​សំ​​ខាន់​មួយ​​​បណ្តាល​ឱ្យ​​​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​ ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​ក្រោយ​បន្ថែម​ទៀត​ចាំ​បាច់​ត្រូវ​តែ​បង្កើត​ឡើង​ដើម្បី​ពិ​និត្យ​មើល​ឱ្យ​​កាន​់​តែ​ច្បាស់​ពី​យន្ត​ការ​និង​បំ​ភ្លឺ​ឱ្យ​កាន់តែ​ច្បាស់​ជាង​នេះ​នូវ​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​ដែល​ជាប់​ទាក់​ទង​គ្នា​រវាង​​​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​និង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​​នេះ​ ៕