ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​សេពគ្រឿង​ស្រវឹងច្រើន​បំ​ផ្លាញ​ការ​លូត​លាស់​ខួរ​ក្បាល​

10 ឆ្នាំ មុន

ការ​សេពគ្រឿង​ស្រ​វឹង​ច្រើន​ហួស​ប្រមាណ​​​ជា​រឿយៗ​​​​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ ឬ​ពិធី​មួយ​ដែល​បណ្តា​យុវវ័យ​​​ចូល​ចិត្ត​ធ្វើ ​ហើយ​វា​ក៏​ជា​ការ​កម្សាន្ត​​សប្បាយ​ដែល​ពួកគេ​យក​មក​ជំនួស​ការ​ចូល​ក្លិប​ ហាត់​កីឡា និង​សកម្មភាព​នានា​ក្នុង​សង្គម​​ផងដែរ ​។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ស៊ីនស៊ីនណាទី​របស់​អាមេរិក​បាន​បង្ហាញ​ថា សកម្មភាពរបស់​ពួក​យុវ វ័យ​ទាំង​អស់​នេះ​

ការ​សេពគ្រឿង​ស្រ​វឹង​ច្រើន​ហួស​ប្រមាណ​​​ជា​រឿយៗ​​​​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ ឬ​ពិធី​មួយ​ដែល​បណ្តា​យុវវ័យ​​​ចូល​ចិត្ត​ធ្វើ ​ហើយ​វា​ក៏​ជា​ការ​កម្សាន្ត​​សប្បាយ​ដែល​ពួកគេ​យក​មក​ជំនួស​ការ​ចូល​ក្លិប​ ហាត់​កីឡា និង​សកម្មភាព​នានា​ក្នុង​សង្គម​​ផងដែរ ​។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ស៊ីនស៊ីនណាទី​របស់​អាមេរិក​បាន​បង្ហាញ​ថា សកម្មភាពរបស់​ពួក​យុវ វ័យ​ទាំង​អស់​នេះ​អាច​បំ​ផ្លាញ​ការ​លូត​លាស់​ខួរ​ក្បាល​ ។​

ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​ដឹក​នាំ​ដោយ​លោក​ទីម ម៉ាក​ឃ្វីននី​បាន​ធ្វើ​ការ​ពិ​សោធ​​​ដោយ​​ស្គែន​ខួរ​ក្បាល​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​២៩​នាក់​​ មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​២៥​ឆ្នាំ​ ។​ ជា​លទ្ធ​ផល​ គេ​រក​ឃើញ​ថា បរិមាណ​ជាតិ​អាល់​កុល​ខ្ពស់​នៅ​ក្នុង​ខ្លួនធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្នែក​មួយ​របស់​ខួរ​ក្បាល​ដែល​មាន​​តួ​​នា​ទី​បញ្ជា​​ការ ​​និង​​ការ​សម្រេច​​ចិត្ត​ (​​cortical-thinning of the pre-frontal cortex) ។ បន្ថែមពី​លើ​នេះ​ទៀត​  អាល់​កុល​ជា​កូន​សោ​សំ​ខាន់​ប៉ះ​ពាល់​ដល់​​​ដំណើរ​ការ​​​ផ្លូវ​ចិត្ត​ក៏​ដូចជា​​គ្រប់​គ្រង​ចរន្ត​ចិត្ត​ដែល​អាច​បណ្តាល​ឱ្យ​​មាន​ទង្វើ​ខ្វះ​ការ​ពិ​ចារ​ណា ។

លោក​ម៉ាកឃ្វីននី​បាន​ពិនិត្យ​មើល​ផ្នែក​ពណ៌​ប្រផេះ​របស់​ខួរក្បាល​ និង​​ផ្នែក​ទាំង​ឡាយ​នៃ​កោ​សិ​កា​​ខួរ​ក្បាល​ដែល​បញ្ជា​ការ​គិត​ ទទួល​ និង​បញ្ជូន​សារ​។ លោក​​​​បន្ត​ថា៖ «យើង​បាន​មើល​ឃើញ​​ភស្តុតាង​ដែល​ថា ផឹក​ស្រា​ច្រើន​ហួស​​កម្រិត​ ការ​​សុចរិត​ក្នុង​ផ្នែកពណ៌​សរបស់​ខួរ​ក្បាល​​​​ត្រូវ​បាន​កាត់​បន្ថយ​​ តែ​បើ​ធៀប​នឹង​ផ្នែក​ពណ៌​ប្រផះ​គឺ​អាល់​កុល​អាច​មាន​ឥទ្ធិល​ផ្សេង​ពី​នេះ​ »៕