ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកទីនេះ​គឺ«រៀនឱ្យចេះ…​មិនមែន​មក​រៀន​​ឱ្យ​បាន​តែចប់នោះ​ទេ»

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់​ឆ្នាំង ៖ ថ្លែង​ទៅ​កាន់​សិស្សនាយ នាយ​នគរបាល​រងក្រប​ខណ្ឌ​ថ្មី​ លោក​វរសេនីយ៍ឯក តុង អាន នាយក​សាលា​នគរបាល​ជាតិភូមិភាគ​៦បាន​លើក​ឡើង​ថា​ មក​ទី​នេះ​គឺ​មក«​រៀន​ឱ្យ​ចេះ មិនមែន​រៀន​ឱ្យតែ​​ចប់​នោះ​ទេ»…

ខេត្តកំពង់​ឆ្នាំង ៖ ថ្លែង​ទៅ​កាន់​សិស្សនាយ នាយ​នគរបាល​រងក្រប​ខណ្ឌ​ថ្មី​ លោក​វរសេនីយ៍ឯក តុង អាន នាយក​សាលា​នគរបាល​ជាតិភូមិភាគ​៦បាន​លើក​ឡើង​ថា​ មក​ទី​នេះ​គឺ​មក«​រៀន​ឱ្យ​ចេះ មិនមែន​រៀន​ឱ្យតែ​​ចប់​នោះ​ទេ» ។ ម្យ៉ាងទៀត​ ដើម្បី​គុណភាព​របស់​កងកម្លាំង​នគរបាល​ជាតិ គឺ«​គ្មាន​ការ​សម្រប​សម្រួល​​នោះ​​ឡើយ» ​។ មាន​ប្រសាសន៍​បែប​នេះ ​​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​សិក្សា​វិជ្ជាជីវៈ សម្រាប់​សិស្ស​នាយ នាយ​នគរបាល​រង លើក​ទី​១៣ នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ ៦ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ឆ្នាំ ២០១៩ ។

លោកនាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ៦ បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​គុណភាព​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ជា​កងកម្លាំង​នគរបាល​ជាតិ សិស្ស​ដែល​មក​សិក្សា​នៅ​ទី​នេះ ​ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​ហ្វឹក​ហាត់​ដោយ​ស្វ័​យ​សិក្សា ទាំង​ទ្រឹស្តី និងទាំង​ការ​អនុវត្ត​ជាក់ស្តែង ។

ត្រូវ​មាន​វត្តមាន​គ្រប់ពេលវេលាពេល​ប្រជុំជួរ និង​គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហាម​ដាច់ខាត​ចំពោះ​ការ​ប្រព្រឹត្ត​នូវ​សកម្មភាព​ខុសច្បាប់​នានា​ពីព្រោះ​បណ្ឌិតសភា​មិន​មានការ​យោគយល់ ឬ​លើកលែង​ចំពោះ​សិស្ស​ដែល​មិន​គោរព​វិន័យ និង មិន​បាន​បំពេញ​ក្រប​ខណ្ឌ​នានា​តាម​កម្មវិធី​អប់រំនោះ​ឡើយ ។ ត្រូវ​គោរព​ដាច់ខាត​នូវ​ខ្លឹមសារ​ដែល​បាន​ចែង​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេច​នានា របស់​បណ្ឌិត្យសភា​នគរ​បាល​ជាតិ​។ ដើម្បី​ឲ្យ​បាន តាំង​ស៊ុប ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ លុះត្រាតែ​ប្អូន​ប្អូន​ដែល​ជា​កម្មសិក្សា ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ពិន្ទុ​ល្អ និទ្ទេស​ល្អ ទើប​ឈាន​ដល់​ការ​ប្រលង​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ​បាន ។

ជា​ពិសេស​ការ​ពង្រឹង​វិន័យ​ក្រមសីលធម៌ ការ​យកចិត្តទុកដាក់​រៀនសូត្រ ដើម្បី​កែប្រែ​អត្ត​ចរិត​ឲ្យ​សម​ស្រប​ជា​កម្លាំង​នគរបាល​ជាតិ ។ នៅ​ទី​នេះ គឺជា​កន្លែង ដែល​កែប្រែ​ប្អូន​ៗ ពី​ជន​ស៊ី​វិល មក​ជា​កងកម្លាំង​សមត្ថកិច្ច ដែល​ភាពរឹងមាំ ក្លាហាន សាក​សមជា​ជា​កម្លាំង ប្រដាប់​អាវុធ នៅ​ពេល​ត្រឡប់​ទៅ​បំពេញភារកិច្ច​ក្នុង​អង្គភាព​ដើម​វិញ ទទួល​ការ​ពេញចិត្ត និង​កោតសរសើរ ពី​ថ្នាក់ដឹកនាំ​របស់​អង្គភាព​រៀង​ៗ​ខ្លួន​។ ត្រូវ​ចាំ​ថាៈ សំរាប់​សិស្ស​ដែល​បាន​ទទួល​ពិន្ទុ​ក្រោម ៦០​ភាគរយ គឺ​មិន​បាន​ជាប់​ក្នុង​ការ​ប្រលង​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ​នោះ​ទេ ។ ​

អត្ថបទសរសេរ ដោយ