ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា រថយន្តដែលគេមិនស្គាល់ម៉ាកនិងប្រភេទ តែបានបើកបុកបុរសម្នាក់បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកអ្នកបើកបរបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈឆនចូលថ្ងៃទី១៣កុម្ភះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា គេនៅមិនទាន់ស្គាល់សាវតាជនរងគ្រោះដែលស្លាប់នេះនៅឡើយទេ ។ គាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1V-6861។ រីឯរថយន្តជាប្រភេទទួរីស(១៥កៅអី) ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ2AB-1364 ។
សមត្ថកិច្ចបានប្រាប់ថា រថយន្តនិងអ្នកជិះម៉ូតូបានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា តែបើតាមពិនិត្យស្លាកស្នាមទីតាំងកើតហេតុ គឺដោយសារតែអ្នកជិះម៉ូតូជិះមិនប្រកាន់ខាងស្តាំរបស់ខ្លួន ទើបត្រូវរថយន្តបុកតែម្ដង។
បច្ចុប្បន្ន មន្ត្រីចរាចរណ៍ខេត្តបាននាំយកទាំងរថយន្ត និងម៉ូតូមករក្សាទុកនៅការិយាល័យជំនាញហើយ ដើម្បីដោះស្រាយ រីឯសាកសពកំពុងរង់ចាំក្រុមគ្រួសារ មកទទូលយកទៅធ្វើបុណ្យ ។
ចែករំលែកព័តមាននេះ