ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កំសត់​គ្មាន​ញាតិ​រស់​ក្រោម​ខ្ទម​តូច​មួយ​នៅ​ស្រុក​ថ្មពួក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​កំសត់​រស់នៅ​គ្មាន​ញាតិ​ក្រោម​ខ្ទម​តូច​មួយ​យក​កន្ទេល​ធ្វើ​ដំបូល​លើ​ដី​ចំណី​ផ្លូវ ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ពេល​នេះ​បាន​ទទួល​ថវិកា​ពី​គ្រួសារ​សប្បុរស​មួយ នៅ​ក្រុងភ្នំពេញ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១២…

ខេត្តបន្ទាយមានជ័យ ៖ បុរស​កំសត់​រស់នៅ​គ្មាន​ញាតិ​ក្រោម​ខ្ទម​តូច​មួយ​យក​កន្ទេល​ធ្វើ​ដំបូល​លើ​ដី​ចំណី​ផ្លូវ ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ពេល​នេះ​បាន​ទទួល​ថវិកា​ពី​គ្រួសារ​សប្បុរស​មួយ នៅ​ក្រុងភ្នំពេញ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ នេះ ។ ថវិកា​ជូន​បុរស​កំសត់​ខាងលើ​មាន​ចំនួន​១០​ម៉ឺន​រៀល ។

បុរស​ខាងលើ​ឈ្មោះ ស៊ា​ង នឿ​ន អាយុ​៣៩​ឆ្នាំ ពិការ​ជើង​ស្តាំ គ្មាន​ញាតិ ដោយ​អះអាង​ថា ឪពុក​ត្រូវ​គេ​បាញ់​ស្លាប់ កាលពី​សម័យ​សង្គ្រាម ឯ​ម្តាយ​យកប្តី​ចុង រស់នៅ​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ថា ធ្លាក់ខ្លួន​ពិការ​ដោយសារ​ដួល​លើ​ទូក​នេសាទ ក្ន​ង​ខេត្ត​រ៉ា​ក់​យ៉ង​ប្រទេស​ថៃ កាលពី​ជាង​៥​ឆ្នាំ​មុន ។

ក្រៅពី​គ្រួសារ​សប្បុរស​ខាងលើ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ថ្មពួក​មិន​ព្រងើយកន្តើយ​ទេ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ជា​បន្តបន្ទាប់​ផង​ដែរ ។ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ការ​រស់នៅ​របស់​បុរស​ខាងលើ ថ្នាក់ដឹកនាំ​មន្ទីរ​ពិសេស​អាជ្ញាធរ​ខេត្ត​បាន​យក​បុរស​ខាងលើ​ទៅ​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​មួយ ក្នុង​ក្រុង​សិរី​សោភ័ណ ដោយ​សុវត្ថិភាព​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ