ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ស្រលាញ់សុខចិត្ត​ខូច​សម្រស់​តារាចម្រៀង​ស្រី​រូប​នេះ​សាក់​រូប Harry Stiles លើ​ថ្ពាល់

5 ឆ្នាំ មុន

នាង​ ខេ​ល​សុី ខា​ទ័​រ (Kelsey Carter) តារាចម្រៀង​មួយ​រូប​សុខចិត្ត​បំផ្លាញ​សម្រស់ យល់ព្រម​សាក់​ថ្ពាល់​ជា​រូប​ផ្ទៃមុខ​របស់​លោក Harry Stiles តារាចម្រៀង​ដ៏​ល្បី​ក្នុង​គោលបំណង​ឲ្យ​បុរស​រូប​សង្ហា​ជនជាតិ​អង់គ្លេស​មាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ថត​បទ​ចម្រៀង​ជាមួយ…

នាង​ ខេ​ល​សុី ខា​ទ័​រ (Kelsey Carter) តារាចម្រៀង​មួយ​រូប​សុខចិត្ត​បំផ្លាញ​សម្រស់ យល់ព្រម​សាក់​ថ្ពាល់​ជា​រូប​ផ្ទៃមុខ​របស់​លោក Harry Stiles តារាចម្រៀង​ដ៏​ល្បី​ក្នុង​គោលបំណង​ឲ្យ​បុរស​រូប​សង្ហា​ជនជាតិ​អង់គ្លេស​មាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ថត​បទ​ចម្រៀង​ជាមួយ ។

នាង​ព្រម​ចំណាយ​ភាព​ផូរផង់​ថ្ពាល់​របស់​ខ្លួន ដើម្បី​សាក់​រូប​មុខរប​ស់លោក Harry Stiles និង​បាន​ទទួល​ការ​សាក់​ពី​អ្នកជំនាញ​មួយ​រូប រួម​ទាំង​បាន​បង្ហាញ​រូបសាក់​តាម​ហ្វេ​ស​ប៊ុ​ក ។ នារី​តារាចម្រៀង​ជនជាតិ​នូ​វែ​ល​សេ​ឡង់​រូប​នេះ​បាន​បង្ហោះ​រូបថត នៅ​ក្នុង​Instagram ក្រោយ​ពី​បាន​សាក់​រូប​មុខរប​ស់លោក​ Harry Stiles រួម​ទាំង​មាន​សរសេរ​ពាក្យ​យ៉ាង​ខ្លី​ថា «​ម៉ាក់ មើល៍​នែ ! តើ​កូន​ធ្វើ​អ្វី​» ។

មក​ដល់​ពេល​នេះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​តើ​នាង​ ខេ​ល​សុី និង​លោក​Stiles ស្គាល់គ្នា ឬ​ធ្លាប់​ជួប​គ្នា​កាលពីមុន​ឬ​អត់​ទេ ? ទោះជា​បែប​ណា​ក៏​ដោយ​នាង​ធ្លាប់​បង្ហាញ​ក្នុង​ពេល​កន្លង​មក​ថា​បាន​ពេញចិត្ត​លើ​តារាចម្រៀង​ប៉ប់​ស្តារ​រូប​នេះ​បំផុត និង​ចង់​មានឱកាស​បាន​រួមការ​ងារ​ជាមួយ​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ