ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបានឡើង​សន្ធឹកនេះ គឺអត់ធ្លាប់​មាន​​​ទេ​​សម្រាប់​​ខេត្តបាត់ដំ​បង…!

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ នេះ​ជា​ការ​បង្ក្រាបនិង​រឹបអូស​បាន​នូវ​គ្រឿងញៀន​ដ៏​ធំសម្បើម​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច​នៅ​ខេត្តបាត់ដំបង​ ។ ខណៈ​មហាជន​បាន​ស្វា​គម​ន៍​​យ៉ាង​ខ្លាំង ​ចំពោះ​ការ​បង្ក្រាប​ក្រុម​អ្នករត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​សម្បើម​​មួយ​នេះ​ ។​ ​គួរបញ្ជាក់​​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត…

​ខេត្តបាត់ដំបង​ ៖ នេះ​ជា​ការ​បង្ក្រាបនិង​រឹបអូស​បាន​នូវ​គ្រឿងញៀន​ដ៏​ធំសម្បើម​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច​នៅ​ខេត្តបាត់ដំបង​ ។ ខណៈ​មហាជន​បាន​ស្វា​គម​ន៍​​យ៉ាង​ខ្លាំង ​ចំពោះ​ការ​បង្ក្រាប​ក្រុម​អ្នករត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​សម្បើម​​មួយ​នេះ​ ។​

​គួរបញ្ជាក់​​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ក្រុម​សង្ស័យ​ជួញដូរ​គ្រឿងញៀន​​៣​នាក់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១២ ​កុ​ម្ភៈ ស្ថិតនៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ​បាន​រឹបអូស​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២​ប្រភេទ​ ​ប្រមាណ​១៥,៨​គីឡូក្រាម​។​

​​ជនសង្ស័យ​ទាំង​៣​នាក់ខាងលើ ១-​ឈ្មោះ​តាត គិរីប្ស្រ​ អាយុ​២៨​​ឆ្នាំ ២-​ឈ្មោះ​ពុំ ស៊ន ភេទស្រី ​អាយុ​៦០
​ឆ្នាំ និង​៣-​ឈ្មោះ​ឈួ ន ម៉ា​រី ភេទស្រី​ អាយុ​២៥​ឆ្នាំ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​រឹបអូស​បាន​ថ្នាំ​ញៀន​ដែល​នៅ​ជាប់​ខ្លួន និង​បាន​ឆែកឆេរ​ក​ឃើញ​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​ផង ​បាន​ទម្ងន់​ប្រមាណ​១៥,៨​គីឡូក្រាម​។ ក្នុង​នោះ​មាន​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ ពណ៌.​ស​ថ្លា​ICE(​ម៉ា​ទឹកកក​)​មាន​ទម្ងន់ ៩,៧០​គីឡូ​ក្រាម និង​ថ្នាំ​ញៀន​គ្រាប់ WY (​យ៉ា​ម៉ា​) មាន​ទម្ងន់​៦,១០​គីឡូក្រាម រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​
ទៀត​ ។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់ទៀត​ថា កម្លាំង​ការិយាល័យ​ជំនាញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​មាន​កិច្ចសហការ​ផ្ទាល់​ពី​លោក​នួន សាន ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​ផង បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ជន​សង្គម​ង​ងិ​ត​រត់ពន្ធ​គ្រឿងញៀន​នេះ ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​នេះ​បានជា​បន្តបន្ទាប់ ជាមួយនឹង​ការ​រឹបអូស​បាន​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។

​បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​និង​ចំពោះ​មុខ​វត្ថុ​តាង ​ដែល​ដាក់​តាំង​គរ​ដូច​កូនភ្នំ​នេះ ក្រុម​រត់ពន្ធ​គ្រឿងញៀន​ញី-​ឈ្មោល​ទាំង​៣​នាក់​នេះ បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ទាំងនេះ​ហើយ​។ បច្ចុប្បន្ន មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ