ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​! ជនជាតិ​ចិន​ម្នាក់​បាន​ងងឹតមុខ​ធ្លាក់​មក​ក្រោម​បាក់​.​ក​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​បន្ទាប់​ពី​ធ្លាក់​កាំជណ្តើរ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ នៅ​ចំនុច​ក្រុម​៤៧ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​ការ​ស្លាប់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ដោយសារ​គ្រោះថ្នាក់​ការងារ…

ខេត្ត​ព្រះ​សីហ​នុ ៖​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​បន្ទាប់​ពី​ធ្លាក់​កាំជណ្តើរ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ នៅ​ចំនុច​ក្រុម​៤៧ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​ការ​ស្លាប់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ដោយសារ​គ្រោះថ្នាក់​ការងារ មិន​ពាក់​ខ្សែរ​ក្រ​វ៉ា​ត់​ការពារ​ជា​ហេតុ​បណ្តាល​អោយ​ជន​រង​គ្រោះ​ងងឹតមុខ​ធ្លាក់​មក​ក្រោម​បាក់​.​ក​ស្លាប់​តែ​ម្តង ។

ជុំវិញ​ករណី​ការ​ស្លាប់​របស់​ជនជាតិ​ចិន​នេះ​ផង​ដែរ​យោង​តាម​ប្រភព​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី មាន​ករណី​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ចំនុច​ក្រុម​៤៧ ភូមិ​៤ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ (​សាកសព​) មានឈ្មោះ HOU SHENGXING ភេទ​ប្រុស ន​ជាតិចិន កម្មករ​សំណង់ នៅ​ការដ្ឋាន​ជិត​អិ​ល​វី (L.V) ថ្ងៃខែ​ឆ្នាំ​កំណើត 20-09-1978 កាន់​លិខិតឆ្លងដែន​លេខ G44301493 មាន​សុពលភាព​ដល់​ថ្ងៃ​ទី​២០-០៨-២០២០ ទិដ្ឋាការ​លេខ EI01084785 មាន​សុពលភាព​ដល់​ថ្ងៃ​ទី​១៦ -១១-២០១៨ ។

ក្រោយ​កើតហេតុ​ត្រូវ​បាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ត្រួតពិនិត្យ​ឃើញ​ថា សាកសព​រង​គ្រោះ​ដោយ​ការងារ​ធ្លាក់​ចុះ​ពី​ទី​ខ្ពស់​បណ្តាល​អោយ​បាក់ឆ្អឹង​ក​ស្លាប់ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បង្អែក​ខេត្ត​រង់ចាំ​ការ​សម្រេច​ចាត់ចែង​ពី​ក្រុម​គ្រួសារ និង​ស្ថានទូត​សា​ម៉ី ។

ជុំវិញ​ករណី​ស្លាប់​ដោយសារ​ករណី​គ្រោះថ្នាក់​ការងារ​នេះ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​មួយ​រយៈ​ចុង​ក្រោយ​នេះ (​ប្រមាណ​១​ឆ្នាំ​នេះ​) ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា កម្មករ​សំណង់​មិន​ក្រោម​០៥​នាក់​ទេ​ដែល​ស្លាប់ និង​បាន​រង​របួស​ជា​ច្រើន​នាក់​ទៀត ដោយសារ​គ្រោះថ្នាក់​ការងារ​នេះ ប៉ុន្តែ​គេ​ពុំដែល​បានឃើញ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ចុះ​ធ្វើការ​អប់រំ​ដល់​ម្ចាស់​ការដ្ឋាន ឬ​អ្នកម៉ៅការ​សំណង់​ម្តងណា​ទេ ភាគច្រើន​គេ​សង្កេត​ឃើញ​តែ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ចុះ​ពិនិត្យ​ទៅ​លើ​តែ​លក្ខណៈ​បច្ចេកទេស និង​ច្បាប់​សំណង់​តែ​ប៉ុណ្ណោះ ហេតុ​ដូចនេះ​គួរតែ​ស្ថាន​ប័ណ្ណ​ដែល​មានការ​ពាក់ព័ន្ធ​គិតគូរ​លើ​បញ្ហា​នេះ​ផង បើ​ពុំ​ដូច​នោះ​ទេ​ករណី​នេះ​នឹង​បន្ត​កើត​មាន​ជា​បន្តបន្ទាប់​ទៀត​ជាក់​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ