ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់ខ្លួន​អ្នកគាំទ្រ​លោក ​GULEN​ជាង​១​ពាន់​នាក់

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ទូរទស្សន៍​តួ​ក​គី​CNN TURK​រាយការណ៍​នា​ថ្ងៃ​ទី​១២​កុម្ភៈ​ថា អាជ្ញាធរ​តួ​ក​គី​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​មនុស្ស​១.១១២​នាក់ សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​គ្រូ​ប្រដៅ​សាសនា លោក​FETHULLAH GULEN ដែល​ជាប់​ការ​ចោទប្រកាន់​ថា​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។…

ប្រទេស​តួ​ក​គី ៖ ទូរទស្សន៍​តួ​ក​គី​CNN TURK​រាយការណ៍​នា​ថ្ងៃ​ទី​១២​កុម្ភៈ​ថា អាជ្ញាធរ​តួ​ក​គី​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​មនុស្ស​១.១១២​នាក់ សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​គ្រូ​ប្រដៅ​សាសនា លោក​FETHULLAH GULEN ដែល​ជាប់​ការ​ចោទប្រកាន់​ថា​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។

ប្រតិបត្តិការ​ចាប់ខ្លួន​មនុស្ស​នោះ ជា​ប្រតិបត្តិការ​ធំ​បំផុត​មួយ ពុំ​ធ្លាប់​មាន​ប្រឆាំង​ពួក​GULEN និយម ចាប់តាំងពី​រដ្ឋប្រហារ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​២៥០​នាក់​មក​។ លោក​GULEN ដែល​រស់នៅ​និរទេស​ឯ​សហរដ្ឋអាមេរិក ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ បាន​បដិសេធ​រាល់​ការ​ចូលរួម​ក្នុង​រដ្ឋ​ប្រហារ​នោះ​។

យោង​តាម​ទូរទស្សន៍​CNN TURK​ថា​ប្រតិបត្តិការ​ចាប់ខ្លួន​នោះ ដែល​ធ្វើ​ជា​ពិសេស​នៅ​ក្រុង​អង់កា​រ៉ា ក៏​មាន​ដល់​ក្នុង​ខេត្ត​៧៦​ក្នុង​ចំណោម​ខេត្ត​ទាំង​៨១​របស់​ប្រទេស​។

ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៦​មក មនុស្ស​ជាង​៧៧.០០០​នាក់ ត្រូវ​ចាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់ក្ដី ហើយ​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន តែង​ធ្វើ​ញឹកញាប់​ដោយ​ប៉ូលិស​។ អាជ្ញាធរ​ក៏​បាន​ព្យួរការងារ​ឬ​ដកហូត​តំណែង មន្ត្រី​រដ្ឋការ​និង​យោធា​ប្រមាណ​ជា​១៥០.០០០​នាក់​។

ពួក​ប្រឆាំង​ប្រធានាធិបតី​លោក​រី​សុ​ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ចោទប្រកាន់​ប្រមុខរដ្ឋ​ថា​ប្រើប្រាស់​រដ្ឋប្រហារ​មិន​បាន​សម្រេច ជា​លេស សម្រាប់​បង្ក្រាប​រាល់​សំឡេង​ប្រឆាំង​។ រដ្ឋាភិបាល​និយាយ​ថា​នោះ​ជា​កិច្ច​ការ​ពារ​សន្តិសុខ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ